វិស័យឯកជនចាត់ទុកការអភិវឌ្ឍន៍តាមព្រំដែន គឺជាការប្រែក្លាយទៅជាតំបន់សក្តានុពលសម្រាប់សេដ្ឋកិច្ច

2024/08/27 09:45:29 pm        18

ភ្នំពេញ ៖ វិស័យឯកជនថ្លែងនូវការសាទរ និងគាំទ្រពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល បង្កើតមូលនិធិកសាងហេដ្ឋារចនាម្ព័ន្ធ តាមព្រំដែន ដែលនេះជាការរុញអភិវឌ្ឍន៍តំបន់តាមព្រំដែន ឱ្យក្លាយជាតំបន់សក្តានុពល ទាក់ទាញភ្ញៀវទេសចរណ៍ និងវិនិយោគិនឱ្យ មកបណ្តាក់ទុនបន្ថែម។

​លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារ ព័ត៌មាន ស្តីពីការបង្កើតមូលនិធិកសាងហេដ្ឋារចនាម្ព័ន្ធតាមព្រំដែននេះ លោកបានថ្លែងនូវការសាទរ និងគាំទ្រពេញទំហឹង ចំពោះគំនិត ផ្តួចផ្តើមដ៏ថ្លៃថ្លា និងប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដើម្បីកៀគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋរចនាសម្ព័ន្ធតាមព្រំដែន ក្នុងការរួមគ្នាកសាង និងការពារមាតុភូមិរបស់យើង។

លោក ជា ចាន់ដារ៉ា លើកឡើងបន្ថែមថា ជុំវិញគម្រោងកសាងហេដ្ឋារចនាម្ព័ន្ធតាមព្រំដែននេះ ក្រៅពីការពារបូរណភាពទឹកដី គម្រោងនេះក៏ជាការរុញអភិវឌ្ឍន៍តំបន់តាមព្រំដែន ឱ្យក្លាយជាតំបន់សក្តានុពល ទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ការទាក់ ទាញវិនិយោគិនបរទេសឱ្យមកបណ្តាក់ទុនបន្ថែម ជាពិសេសគឺការបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធកាន់តែរឹងមាំ បម្រើដល់សេដ្ឋកិច្ច តាម រយៈការធ្វើពាណិជ្ជកម្មដឹកជញ្ជូន ជាពិសេសការជំរុញនាំចេញផលិតផលរបស់កម្ពុជាឱ្យបានកាន់តែច្រើនទៅកាន់ប្រទេសជិតខាង។

ជុំវិញការបង្កើតមូលនិធិនេះដែរ, បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជរដ្ឋាបណ្ឌិតសភាកម្ពុជា លើកឡើងថា នេះគឺ ជាការគិតគូរ និងយកចិត្តទុកដាក់បំផុតរបស់រាជរដ្ឋាភិបាល ជំរុញកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីបម្រើដល់ការដឹកជញ្ជូន និងឡូជីស្ទិក ទៅកាន់តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស ឬទៅកាន់កន្លែងផលិតជាដើម។ លោកបណ្ឌិត បន្តថា នេះគឺជាជំរុញឱ្យកាន់តែ ប្រសើរឡើងរបស់រាជរដ្ឋាភិបាល ដែលការរួមចំណែកឱ្យប្រជាពលរដ្ឋមាន ឱកាសបង្កើតប្រាក់ចំណូលកាន់តែច្រើន និងធ្វើឱ្យសេដ្ឋកិច្ច ជាតិមានការកើនឡើង។

សូមបញ្ជាក់ថា នៅថ្ងៃទី ២៦ ម្សិលមិញនេះ ខុទ្ទកាល័យសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានចេញសេចក្តីជូនដំណឹង ស្ដីពី “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ចូលរួមបរិច្ចាគ វិភាគទានឱ្យបានផុលផុសតាមការស្ម័គ្រចិត្ត ក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន សំដៅរួមគ្នាក្នុងធ្លុងមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹង មាំ និងប្រកបដោយចីរភាព៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        1
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        142
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា

2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm