អតីត​ខ្សែប្រយុទ្ធ Chelsea, Demba Ba ប្រកាស​ចូលនិវត្តន៍​ក្នុង​វ័យ ៣៦ឆ្នាំ​

2021/09/15 09:35:55 pm        109

​បាល់ទាត់៖ អតីត​ខ្សែប្រយុទ្ធ Chelsea, Newcastle និង West Ham, Demba Ba បានប្រកាស​ចូលនិវត្តន៍​ពី​អាជីព​កីឡាករបាល់ទាត់​ហើយ​ក្នុង​វ័យ ៣៦ឆ្នាំ​។ ​​អតីត​កីឡាករ​ជំរើសជាតិ​សេ​ណេ​ហ្កា​ល់​រូបនេះ​ធ្លាប់​ឈ្នះ​ជើងឯក UEFA Europa League ជាមួយ Chelsea នៅ​ឆ្នាំ២០១៣ និង​ឈ្នះ​ជើងឯក​លី​គ​កំពូល​ទួ​រគី​ ២លើក​ក្នុង​អាជីព​ជាមួយ Besiktas នៅ​រដូវ​កាល ២០១៦-​១៧ និង​មួយ​លើក​ជាមួយ Istanbul Basaksehir រដូវ​កាល ២០១៩-២០២០​។

​​Demba Ba បាន​នៅ​ទំនេរ​ពី​បាល់ទាត់​តាំង​កាលពី​ខែសីហា​កន្លងទៅ ​ក្រោយ​ចាក​ចេញពី​ក្លិប​ស្វ៊ី​ស Lugano​។ ​​រំលឹកថា Demba Ba ធ្លាប់មាន​អាជីព​នៅ​ទឹកដី​អង់គ្លេស​នៅ​ខែមករា ​ឆ្នាំ​២០១១ ដោយ​ផ្លាស់​ពី​ក្លិប​អាល្លឺម៉ង់ Hoffenheim ទៅកាន់ West Ham បន្ទាប់ពី​បង្ហាញខ្លួន​នៅ​ក្លិប​អាល្លឺម៉ង់ ១០៣លើក​រកបាន ៤០គ្រាប់​។ ​​នៅ West Ham, Demba Ba រកបាន ៧គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១៣លើក​ប៉ុណ្ណោះ​មុនពេល​ផ្លាស់​ទៅកាន់ Newcastle ៦ខែ​បន្ទាប់​។

​​នៅ​ជាមួយ Newcastle នោះ Demba Ba បង្ហាញខ្លួន​បាន ៥៧លើក​រកបាន ២៩គ្រាប់ ហើយក៏​ផ្លាស់​ទៅកាន់ Chelsea នៅ​ឆ្នាំ២០១៣ តែ​មិនសូវ​ជាប់​ជំរើស​ដំបូង​ឡើយ​ពោលគឺ​បង្ហាញខ្លួន​សរុប ៥១លើក​ចាប់ផ្តើម ១១នាក់​ដំបូង​បាន​ត្រឹម ២៣លើក​ប៉ុណ្ណោះ និង​រកបាន ១៤គ្រាប់​ដោយ​នៅពេលនោះ​តំណែង​របស់គេ​នៅ​ជួរ​ទី​៣ ពីក្រោម Fernando Torres និង Samuel Eto’o​។ Demba Ba ក៏​ធ្លាប់​ប្រកប​អាជីព​នៅ​ទឹកដី​ចិន​ផងដែរ​ជាមួយ​ក្លិប​ Shanghai Shenhua៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        148
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        159
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm