ហ្វីលីពីនលើកឡើងថា ចិនជាអ្នករាំងស្ទះដល់សន្តិភាពដ៏ធំបំផុត នៅអាស៊ីអាគ្នេយ៍

2024/08/27 10:34:07 pm        29


ប្រមុខការពារជាតិហ្វីលីពីន នៅថ្ងៃអង្គារ (ទី២៧ ខែសីហា) នេះ បានថា ប្រទេសចិន គឺជា «អ្នករាំងស្ទះ» ដ៏ធំបំផុតនៃសន្តិភាព នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈដែលភាពតានតឹង រវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង ជុំវិញជម្លោះ នៅតំបន់ថ្មប៉ប្រះទឹក និងដែនទឹក ក្នុងសមុទ្រចិនខាងត្បូង កាន់តែកើនឡើង។

លោក Gilberto Teodoro បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងសន្និសីទនៃទីបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក បន្ទាប់ពីការប្រឈមមុខដាក់គ្នាម្តងហើយម្តងទៀត រវាងនាវាហ្វីលីពីន និងចិន នៅក្នុងផ្លូវទឹកក្នុងរយៈពេល ១២ខែកន្លងមកនេះ។

ទីក្រុងប៉េកាំងអះអាងសិទ្ធិស្ទើរតែទាំងស្រុងលើដែនសមុទ្រនេះ ដោយបានច្រានចោលការទាមទាររបស់គូប្រជែងពីប្រទេសផ្សេងទៀត ក្នុងនោះរួមមានទាំងហ្វីលីពីនផងដែរ និងសេចក្តីសម្រេចអន្តរជាតិ ដែលថា ជំហរអះអាងរបស់ខ្លួនមិនមានមូលដ្ឋានច្បាប់។ ការទាមទាររបស់ចិន រួមមានតំបន់ថ្មប៉ប្រះទឹក និងដែនទឹកនៅខាងក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសហ្វីលីពីន ដែលលាតសន្ធឹងប្រហែល ៣៧០គីឡូម៉ែត្រពីដែនទឹកឆ្នេរសមុទ្ររបស់ប្រទេស។

ដោយសំដៅដល់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ លោក Teodoro បាននិយាយថា៖ «ប្រទេសចិន គឺជាអ្នករំខានដ៏ធំបំផុតនៃសន្តិភាពអន្តរជាតិ នៅក្នុងតំបន់អាស៊ាន»។

ដោយថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Teodoro បានជំរុញឲ្យប្រទេសផ្សេងទៀតលើកឡើងនូវ «អំពើខុសច្បាប់» របស់ប្រទេសចិន រហូតដល់ប្រទេសនេះ បញ្ឈប់សកម្មភាពរបស់ខ្លួន។

ការអត្ថាធិប្បាយរបស់លោកធ្វើឡើងមួយថ្ងៃ បន្ទាប់ពីប្រទេសចិន បាននិយាយថា ខ្លួនបានចាត់វិធានការគ្រប់គ្រងលើនាវាឆ្មាំសមុទ្រហ្វីលីពីន ២គ្រឿង ដែលបានចូលដែនទឹកនៅជិតតំបន់ថ្មប៉ប្រះទឹក Sabina Shoal ក្នុងកោះ Spratly។ ឆ្មាំល្បាតឆ្នេរហ្វីលីពីន បានបញ្ជូននាវាចំនួន ២គ្រឿង ដើម្បីផ្តល់សម្ភារផ្គត់ផ្គង់ដល់នាវារបស់ខ្លួន នៅឯតំបន់ថ្មប៉ប្រះទឹកនោះ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        88
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        132
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm