សន្តិសុខត្រូវបានដាក់ពង្រាយនៅជុំវិញធនាគារកណ្តាលប្រទេសលីប៊ី ក្នុងពេលមានបញ្ហាប្រេង និងការផ្អាកសេវាកម្មធនាគារ

2024/08/27 10:58:20 pm        33

កងកម្លាំងសន្តិសុខមកពីក្រសួងមហាផ្ទៃប្រទេសលីប៊ី ត្រូវបានដាក់ពង្រាយនៅជុំវិញធនាគារកណ្តាលប្រទេសលីប៊ី កាលពីថ្ងៃចន្ទ ក្នុងពេលមានការវិវឌ្ឍន៍ថ្មីៗ រួមទាំងការផ្អាកសេវាកម្មធនាគាររបស់ខ្លួន និងរបាយការណ៍នៃការផ្អាកការផលិតប្រេង។ ក្រុមផ្សេងៗនៅលីប៊ី បានជាប់ក្នុងការប្រជែងដណ្តើមអំណាចជុំវិញការគ្រប់គ្រងធនាគារកណ្តាល និងផលចំណូលប្រេងរបស់ប្រទេស។

ភាពតានតឹងជុំចុងក្រោយ បានលេចឡើង បន្ទាប់ពីការខិតខំប្រឹងប្រែងដោយក្រុមនយោបាយ ដើម្បីបណ្តេញប្រធានធនាគារកណ្តាលលីប៊ី (CBL) លោក Sadiq al-Kabir ដោយមានក្រុមប្រដាប់អាវុធជាគូប្រជែង បានប្រមូលផ្តុំកម្លាំងនៅភាគីនីមួយៗ។ បញ្ហានេះបានធ្វើឲ្យមានការខកចិត្ត ក្នុងចំណោមប្រជាជនលីប៊ី ដែលនិយាយថាពួកគេគ្រាន់តែចង់ទទួលបានលទ្ធភាពក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ ដូចធម្មតា។

លោក Salem Khalil ជាអ្នករស់នៅក្រុងទ្រីប៉ូលី និយាយថា យើងទាមទារឱ្យគ្រប់នីតិវិធីធនាគារត្រឡប់ទៅដូចដើមវិញ។ ចំពោះបញ្ហានយោបាយ និងការប្រកួតប្រជែង ជុំវិញការដឹកនាំធនាគារកណ្តាល ពួកគេគួរតែដោះស្រាយបញ្ហាទាំងនេះ ក្នុងចំណោមក្រុមរបស់ពួកគេទៅ។

រដ្ឋាភិបាល ដែលមានមូលដ្ឋាននៅភាគខាងកើតប្រទេសលីប៊ី បានប្រកាសថា វាលអណ្តូងប្រេងនៅភាគខាងកើត ដែលមានផលិតកម្មស្ទើរតែទាំងអស់របស់ប្រទេសនឹងត្រូវបិទ ហើយការផលិត និងការនាំចេញនឹងត្រូវបញ្ឈប់ បន្ទាប់ពីមានជម្លោះកាន់តែខ្លាំងឡើង ជុំវិញការដឹកនាំធនាគារកណ្តាលប្រទេសលីប៊ី។

ពុំមានការបញ្ជាក់ណាមួយពីរដ្ឋាភិបាលដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅទីក្រុងទ្រីប៉ូលី ឬពីសាជីវកម្មប្រេងជាតិ ដែលគ្រប់គ្រងធនធានប្រេងរបស់ប្រទេសលីប៊ី នៅឡើយទេ។ តំបន់វាលប្រេងភាគច្រើន ស្ថិតនៅក្រោមការគ្រប់គ្រងរបស់មេបញ្ជាការយោធា លោក Khalifa Haftar ជាមេដឹកនាំកងទ័ពជាតិលីប៊ី (LNA) នៅភាគខាងកើតប្រទេស។

យោងតាមប្រភពនានាដែលដកស្រង់ដោយអង្គការនៃប្រទេសនាំចេញប្រេង (OPEC)បានឲ្យដឹងថា ការផលិតប្រេងសរុបរបស់ប្រទេសលីប៊ី បានឈានដល់ប្រហែល ១,១៨ លានបារ៉ែល ក្នុងមួយថ្ងៃក្នុងកាលពី ខែកក្កដា។

អត្ថបទដែលទាក់ទង

ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        1
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        17
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        13

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm