ស្របពេលដែលក្តីកង្វល់កើនឡើងនៅតាមព្រំដែនរវាងអ៊ីស្រាអែល និងលីបង់ ពលរដ្ឋភាគច្រើននៅក្នុងទីក្រុង Beirut និយាយថា សេដ្ឋកិច្ចលីបង់ មិនអាចទប់ទល់បានឡើយនឹងសង្រ្គាមថ្មី ។
លោក Ali Ayoub គឺជាអ្នកបើកបរមួយរូបនិយាយថា ជម្លោះរវាងក្រុមហេសប៊ូឡា និងយោធាអ៊ីស្រាអែល បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់អ្នកបើកបររថយន្តក្រុង ។
លោកនិយាយថា លោកគួរតែបានបើកបរនៅតាមផ្លូវលេខ ៤ តែផ្ទុយទៅវិញ លោកបានត្រឹមអង្គុយជក់បារីនៅទីនេះប៉ុណ្ណោះ ។
លោកថា រថយន្តបានចតចោលនៅទីនោះ ដូចអ្នកបានឃើញស្រាប់ហើយ ។ ស្ថានភាពនៅទូទាំងប្រទេសពិតជាមិនល្អទាល់តែសោះ គ្មានអ្វីដំណើរការនោះទេនៅក្នុងប្រទេសមួយនេះ ។
ដោយឡែក លោក Ali Mohammed al-Moqdad គឺជាអ្នកបើកបរមួយរូបទៀត និយាយដែរថា លោកបោះបង់ចោលការងារមួយនេះទៅហើយ ។
លោកនិយាយថា លោកប្រគល់រថយន្តឲ្យគេវិញ ដោយសារតែលែងមានការងារធ្វើទៀតហើយ ដោយសារលែងមានគេជួលរថយន្តទៀតហើយ ។ ស្ថានភាពពិតជាអាក្រក់ខ្លាំងណាស់ វិបត្តិពិតជាអាក្រក់ខ្លាំងណាស់សម្រាប់អ្នករាល់គ្នា គ្មានការងារធ្វើនោះទេ ដូច្នេះហើយមានតែខ្ញុំប្រគល់រថយន្តឲ្យគេវិញប៉ុណ្ណោះ ។
សូមបញ្ជាក់ថា ក្រុមហេសប៊ូឡា និងកងកម្លាំងអ៊ីស្រាអែល បានផ្ទុះអាវុធដាក់គ្នា អស់រយៈពេលជិត ១០មកហើយ ស្របពេលកើតមានសង្រ្គាមនៅតំបន់ហ្កាហ្សា ៕