នគរបាលឥណ្ឌា បាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងទឹក ស្របពេលបាតុកម្មរបស់គ្រូពេទ្យប្រែជាហិង្សា

2024/08/28 12:39:44 am        36

នៅថ្ងៃអង្គារនេះ ក្រុមនគរបាលឥណ្ឌា បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងទឹកដើម្បីបំបែកហ្វូងមនុស្សនៅទីក្រុង Kolkata ស្របពេលមានការប៉ះទង្គិចគ្នាជាមួយក្រុមបាតុករតវ៉ាប្រឆាំងនឹងករណីចាប់រំលោភសម្លាប់គ្រូពេទ្យហាត់ការ ។

មនុស្សរាប់ពាន់នាក់ នាំគ្នាស្រែកពាក្យស្លោកប្រឆាំងនឹងការចាប់រំលោភសម្លាប់កាលពីថ្ងៃទី ៩ ខែសីហា ហើយនិងបានជួបជុំគ្នានៅក្រោយប៉ារ៉ាស់នគរបាល ស្របពេលដែលក្រុមអាជ្ញាធរបាញ់កាណុងទឹក និងឧស្ម័នបង្ហូរទឹកភ្នែកលើហ្វូងបាតុករ ដើម្បីព្យាយាមបំបែកពួកគេ ។

ក្រោយមកមនុស្សរាប់រយនាក់ នាំគ្នាហែកបារ៉ាស់ ខណៈដែលក្រុមនគរបាលប្រឆាំងបាតុកម្ម ប្រើប្រាស់ដំបងវាយប្រហារលើពួកគេ និងព្យាយាមបញ្ឈប់ពួកគេ ។

ករណីចាប់រំលោភសម្លាប់កាលពីថ្ងៃ ៩ ខែសីហា នៅទីក្រុងភាគខាងកើត Kolkata នាំឲ្យមានការទាមទារស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះ និងសុវត្ថិភាពខ្លាំងជាងមុនសម្រាប់ស្រ្តីនៅក្នុងមន្ទីរពេទ្យ ក្នុងនោះគ្រូពេទ្យនៅតាមមន្ទីរពេទ្យជាច្រើន បដិសេធន៍មិនព្រមព្យាបាលអ្នកជំងឺស្រាល ។

គួររំឭកថា នគរបាលស្ម័គ្រចិត្តម្នាក់ ត្រូវបានចាប់ខ្លួនក្នុងករណីបទឧក្រិដ្ឋ ហើយនគរបាល បានបើកការស៊ើបអង្កេតលើករណីមួយនេះ ។

កំហឹងសាធារណជន និងបាតុកម្មប្រឆាំងអំពើហិង្សាលើស្រ្តីនេះដែរ បានធ្វើឲ្យគេនឹកឃើញដល់ករណីចាប់រំលោភបូកលើនិស្សិតវ័យ ២៣ឆ្នាំម្នាក់នៅលើរថយន្តក្រុង ក្នុងរដ្ឋធានីញូវ ដែល្លី កាលពីឆ្នាំ ២០១២ ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        43
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        43
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        38

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm