រដ្ឋមន្ត្រីសុខាភិបាលថៃ ចាត់ទុកកម្ពុជា ឈានមុខគេក្នុងតំបន់ មានសុវត្ថិភាពទទួលភ្ញៀវបរទេស

2021/09/15 11:22:18 pm        154

ភ្នំពេញ៖ ឯកឧត្តម Anutin Charnvirakul ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ បានថ្លែងថា ប្រទេសកម្ពុជា គឺជាប្រទេសឈានមុខគេនៅក្នុងតំបន់អាស៊ាន ដែលមានសុវត្ថិភាពក្នុងការទទួលភ្ញៀវទេសចរណ៍បរទេស មកលេងកម្សាន្ត ព្រោះវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ មានភាពល្អប្រសើរ ។

ក្នុងជំនួយជាមួយ ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅវិមានរដ្ឋាភិបាលថៃ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ បានកោតសរសេរកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ចំពោះវិធានការដោះស្រាយវិបត្តិជំងឺកូវីដ-១៩ ។

ឯកឧត្តមបានគាំទ្រ ចំពោះការគ្រោងបើកប្រទេសទទួលទេសចរណ៍អន្តរជាតិ នៅត្រីមាសទី៤ ឆ្នាំ២០២១ របស់កម្ពុជា ដោយកម្ពុជា គឺជាប្រទេសឈានគេមុខក្នុងតំបន់អាស៊ាន ដែលមានវិធានសុវត្ថិភាពច្បាស់លាស់ ក្នុងការបើកទទួលទេសចរណ៍អន្តរជាតិ ដោយឯកឧត្តមសង្ឃឹមជឿជាក់ថា កម្ពុជានឹងទទួលបានទេសចរណ៍អន្តរជាតិយ៉ាងច្រើន ព្រោះប្រជាជននៅលើពិភពលោកកំពុងស្ត្រេសនៅក្នុងការបិទខ្ទប់ អស់រយៈពេលជាច្រើនខែមកហើយ ។ 

ក្នុងជំនួបនោះឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា បានស្នើរដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លើកិច្ចការសំខាន់ៗមួយចំនួន ដោយបន្តពង្រឹង និងបង្កើនចំណងមិត្តភាពរវាងប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរ និងស្អិតរមួតថែមទៀត មានទាំងទំនាក់ទំនងកិច្ចការរាជរដ្ឋាភិបាល និងកិច្ចការគណបក្ស, បន្តជំរុញ និងលើកកម្ពស់កិច្ចសហការគ្នាឲ្យកាន់តែជិតស្និទ្ធ និងកាន់តែមានប្រសិទ្ធភាពថែមទៀត ជាពិសេសជំនួយទៅវិញទៅមកផ្នែកសុខាភិបាល ។

ឯកឧត្តមបន្ថែមថា សូមភាគីថៃបន្តជួយចាក់វ៉ាក់សាំងជូនពលករចំណាកស្រុក និងនិស្សិតកម្ពុជា ដែលកំពុងរស់នៅប្រទេសថៃឲ្យបានគ្រប់ៗគ្នា ខណៈបច្ចុប្បន្ន ពលករខ្មែររស់នៅប្រទេសថៃទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានចំនួនជាង៥ ២០០០នាក់ ស្នើបន្តផ្តល់អាហារូបករណ៍ដល់និស្សិត និងមន្ត្រីកម្ពុជាលើជំនាញវិជ្ជាជីវៈសុខាភិបាល និងការហ្វឹកហាត់នៅតាមមន្ទីរពេទ្យធំៗ ជាពិសេសអាហារូបករណ៍ព្រះអម្ចាស់ក្សត្រី មហាចក្រីសិរិនថន និងអាហារូបករណ៍របស់រាជរដ្ឋាភិបាលថៃ តាមរយៈក្រសួងការបរទេសជាដើម ។

រដ្ឋមន្ត្រីសុខាភិបាលថៃ បានបញ្ជាក់ថា មន្ត្រីថ្នាក់ខេត្តតាមព្រំដែន គោលបំណងចង់ឲ្យមានការបង្កើតក្រុមការងារសុខាភិបាលរួមគ្នាកម្ពុជា-ថៃ ដើម្បីរៀបចំចុះចាក់វ៉ាក់សាំង ជូនពលករខ្មែរចំណាកស្រុកនៅតាមព្រំដែនកម្ពុជា-ថៃ ជាបន្តទៀត ៕អត្ថបទ​ ៖ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm