UN ប្រឹងប្រែងបន្តផ្តល់ជំនួយនៅហ្កាហ្សា ខណៈបញ្ជាជម្លៀសបង្កឱ្យមានការលំបាកខ្លាំង

2024/08/28 06:14:13 pm        360

ប្រតិបត្តិការជំនួយរបស់អង្គការសហប្រជាជាតិ UN នៅតំបន់ហ្កាហ្សាស្ទ្រីប បានបន្តយ៉ាងលំបាកនៅថ្ងៃអង្គារ (២៧ សីហា) មួយថ្ងៃបន្ទាប់ពីមន្ត្រីជាន់ខ្ពស់ UN ម្នាក់បាននិយាយថា កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌បានបញ្ឈប់ដោយសារតែបញ្ជាជម្លៀសរបស់អ៊ីស្រាអែល បានបង្ខំឱ្យបិទមជ្ឈមណ្ឌលប្រតិបត្តិការសំខាន់របស់ខ្លួន។

អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ លោក ស្តេហ្វាន ឌូចារីក (Stephane Dujarric) កាលពីថ្ងៃអង្គារ ហាក់ខឹងសម្បារចំពោះការលើកឡើងពីការផ្អាកផ្ដល់ជំនួយនោះ។ នៅពេលត្រូវសាកសួរថាតើស្ថានភាពនៅហ្កាហ្សាបង្កឱ្យមានការផ្អាកប្រតិបត្តិការជំនួយកាលពីថ្ងៃចន្ទដែរឬទេ លោក Dujarric ប្រាប់អ្នកយកព័ត៌មានថា «ស្ថានភាពនោះពិតជាពិបាកធ្វើកិច្ចការខ្លាំងណាស់ ប៉ុន្តែយើងនៅតែប្រឹងប្រែងបន្តផ្ដល់ជំនួយជាមួយនឹងអ្វីដែលយើងមាន»។

ប្រធានផ្នែកសុវត្ថិភាព និងសន្តិសុខរបស់អង្គការសហប្រជាជាតិ លោក ហ្គីលេស មីឆាត (Gilles Michaud) បាននិយាយថា កាលពីចុងសប្តាហ៍ យោធាអ៊ីស្រាអែលបានជូនដំណឹងតែប៉ុន្មានម៉ោងប៉ុណ្ណោះ សម្រាប់បុគ្គលិក UN ជាង ២០០នាក់ ឱ្យផ្លាស់ចេញពីការិយាល័យ និងកន្លែងស្នាក់នៅក្នុងទីក្រុង ដឺ អាល់បាឡា (Deir Al-Bala) ភាគកណ្តាលហ្កាហ្សា តែការផ្តល់ជំនួយមនុស្សធម៌នៅតែបន្តដោយមានហានិភ័យខ្លាំងបំផុត។

ចាប់តាំងពីសង្រ្គាមហ្កាហ្សាផ្ទុះឡើងមក យោធាអ៊ីស្រាអែល បានវាយលុកតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីននេះដោយបង្ខំឱ្យប្រជាជនជិត ២,៣លាននាក់ ចាកចេញពីផ្ទះសម្បែង ដែលបណ្តាលឱ្យមានការស្រេកឃ្លាន និងជំងឺដ៏កាចសាហាវ ហើយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០.០០០នាក់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        105
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        143
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm