ចំនួនអ្នកស្លាប់ក្នុងគ្រោះទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំងនៅស៊ូដង់ បានហក់ឡើងដល់១៣២នាក់

2024/08/28 06:35:22 pm        370

ក្រុមអាជ្ញាធរបាននិយាយកាលពីយប់ថ្ងៃចន្ទសប្ដាហ៍នេះថា ចំនួនអ្នកស្លាប់ក្នុងទឹកជំនន់ដោយសារបាក់ទំនប់ទឹក និងភ្លៀងធ្លាក់ខ្លាំងនៅប្រទេសស៊ូដង់ បានហក់ឡើងដល់ ១៣២នាក់ ។

គណៈកម្មការរដ្ឋាភិបាលគ្រាអាសន្ន បាននិយាយថា ចំនួនអ្នកស្លាប់ បានកើនឡើងដល់១៣២នាក់ ក្រោយរកឃើញសាកសព១០នាក់ទៀត ខណៈចំនួនពលរដ្ឋរងផលប៉ះពាល់ បានកើនឡើងដល់៣១.៦៦៦គ្រួសារ និងមនុស្សចំនួន១២៩.៦៥០នាក់ ។  

ប្រភពខាងលើនិយាយថា ភ្លៀងធ្លាក់ខ្លាំងបានបណ្ដាលឲ្យលំនៅឋានប្រជាពលរដ្ឋ ១២.៤២០ខ្នង បាក់រលំ និង ១១.៤៧២ ខ្នងផ្សេងទៀត បាក់រលំដោយផ្នែក។

ភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃសៅរ៍ បានបង្កជាទឹកជំនន់ជន់លិចតំបន់អាបាត (Arbat) ភាគខាងជើងទីក្រុង កំពង់ផែសមុទ្រក្រហម (Red Sea city) បណ្ដាលឲ្យទំនប់ទឹកអាបាត បានបាក់ និងហូរគួចភូមិឋានជាច្រើនទាំងស្រុង។  

ប្រជាពលរដ្ឋរាប់រយនាក់ បានរត់ភៀសខ្លួនទៅកាន់ភ្នំខ្ពស់ៗ ដើម្បីគេចពីគ្រោះមហន្តរាយទឹកជំនន់   រីឯអ្នកផ្សេងទៀត នៅតែជាប់ក្នុងភូមិជាច្រើន នេះបើយោងយាមសារព័ត៌មានប្រចាំថ្ងៃ Al-Taghyeer របស់ប្រទេសស៊ូដង់។       

ទំនប់អាបាត គឺជាប្រភពទឹកដ៏សំខាន់សម្រាប់ក្រុង ផតស៊ូដង់ ដែលជាកន្លែងសម្រាប់កំពង់ផែសមុទ្រក្រហម និងអាកាសយានដ្ឋានដំណើរការរបស់ប្រទេស ហើយជាទីដែលជំនួយភាគច្រើនត្រូវបានស្តុកទុក និងដឹកជញ្ជូន។ យោងតាមទីភ្នាក់ងារអង្គការសហប្រជាជាតិបានឱ្យដឹងថា យ៉ាងមនុស្សហោចណាស់១១៨.០០០នាក់ត្រូវបានជម្លៀសដោយសារភ្លៀងធ្លាក់ក្នុងឆ្នាំនេះ ខណៈប្រទេសនេះកំពុងរងការហែកហួរដោយសង្រ្គាមនៅតែបន្ត ដែលបានឆក់យកជីវិតមនុស្សជាង២០.០០០នាក់៕

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        3
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        25
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm