គិរីវង់​ទម្លាក់​អាស៊ី​អឺរ៉ុប​ពី​កៅអី Top-8 ក្រោយ​ស្មើ​នគរបាល​ជាតិ ០-០

2021/09/16 05:23:57 pm        107

​បាល់ទាត់៖ ទីបំផុត​បេក្ខភាព​កូនពៅ​វគ្គ ៨​ក្រុម​កំពូល​តារាង ឬ​វគ្គ Top-8 សម្រាប់​ជុំ​ទី​២ នៃ​លី​គ​កំពូល​កម្ពុជាឆ្នាំ​២០២១ គឺ​បាន​ទៅ​ក្រុម​គិរីវង់​សុខ​សែន​ជ័យ បន្ទាប់ពី​ប្រកួត​ស្មើ​ក្រុម​ម្ចាស់ផ្ទះ​នគរបាលជាតិដោយ​លទ្ធផល ០-០ នៅ​ទីលាន 7NG កាលពី​ល្ងាច​ថ្ងៃទី​១៥ ខែកញ្ញា​ម្សិលមិញ ខណៈ​ក្រុម​អាស៊ី​អឺរ៉ុបបាន​ត្រឹម​សោកស្ដាយ​ប៉ុណ្ណោះ។​

​ជំនួប​បង្គ្រប់​សប្ដាហ៍​ទី​៩ និង​ជាការ​ប្រកួត​បញ្ចប់​ជុំ​ទី​១ នេះ ក្រុម​ទាំងពីរបាន​ព្យាយាម​ដាក់​សម្ពាធ​គ្នា​ទៅវិញទៅមក និង​បាន​បង្កើត​ឱកាស​ស៊ុត​ល្អៗ​ជាច្រើនលើក តែ​ពុំមាន​កីឡាករ​ណា​ម្នាក់អាច​ស៊ុត​បំប៉ោង​សំណាញ់​ទី​គ្នា​បានឡើយ រហូត​ចប់​ការប្រកួត ៩០​នាទី​ពេញដោយ​រក្សា​លទ្ធផល​ស្មើគ្នា ០-០។​ ​ជាមួយ​ការចែក​គ្នា ១​ពិន្ទុ​ម្នាក់នេះ បានធ្វើ​ឲ្យ​គិរីវង់ទទួលបាន​កៅអី Top-8 នៅ​ជុំ​ទី​២ ក្រោយ​បញ្ចប់​ការប្រកួត​ជុំ​ទី​១ ដោយ​ឈរ​លេខ​៨ ជាមួយ​លទ្ធផល ១២​ប្រកួត​ឈ្នះ៤ ស្មើ១ និង​ចាញ់៧ រកបាន ១៣​ពិន្ទុស្មើ​ក្រុម​អាស៊ី​អឺរ៉ុបដែល​ឈរ​លេខ​៩ តែដោយសារ​អាស៊ី​អឺរ៉ុបប្រកួត​ចាញ់​គិរីវង់ក្នុងជំនួប​ជើង​ទី​១ ក៏ដូចជា​ចាញ់​ប្រៀប​ផល​សង​គ្រាប់​បាល់​ផង ទើប​ឱកាស​ដណ្ដើម​ជើងឯក​លី​គនៅ​ជុំ​ទី​២ នេះបាន​ទៅ​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តតាកែវ។​

​ដោយឡែក​លទ្ធផល​ការប្រកួត​បញ្ចប់​ជុំ​ទី​១ មួយគូ​ទៀតដែល​បានបញ្ចប់​ការប្រកួត​ក្នុង​ម៉ោង​ដំណាលគ្នា គឺ​ក្រុម​ណាហ្គា​វើ​ល​ដ៏បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​ខេត្តព្រៃវែង ដោយ​លទ្ធផល ៤-៣។ ជ័យជម្នះ​នេះបានធ្វើ​ឲ្យ​ក្រុម​ណាហ្គា​វើ​ល​ដ៏រំកិល​មកឈរ​លេខ​៤ ដោយមាន ២៥​ពិន្ទុ​ស្មើ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀងតាម​ពីក្រោយ​វិសាខា និង​ភ្នំពេញ​ក្រោ​ន ៣​ពិន្ទុបន្ទាប់ពី​ឆ្លងកាត់ ១២​ប្រកួត​ឈ្នះ៧ ស្មើ៤ និង​ចាញ់ ១​ប្រកួត៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        140
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        151
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm