កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ចុះបង្ក្រាបបទល្មើសនេសាទបាន២ករណីផ្សេងគ្នា

2024/08/28 07:36:09 pm        78

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ កម្លាំងខណ្ឌរដ្ឋបាលជលផល​កំពង់ឆ្នាំង ចេញ​បង្ក្រាប​បទល្មើសនេសាទ២ករណីផ្សេងគ្នា គឺរបាំងសាច់អួន១ករណី ស្ថិតក្នុងស្រុកកំពង់លែង និង​របាំងបិទភ្ជិតព្រែក១ករណី ស្ថិតក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានអោយដឹងថា បើទោះជាមាន​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​ស្តីពីជលផលញឹកញាប់ទៅដល់ប្រជានេសាទ និងការបង្ក្រាប​ជា​ញឹកញាប់​ពី​កម្លាំង​ខណ្ឌ​រដ្ឋបាលជលផលក្តី តែជនខិលខូចនៅតែឆ្លៀតឱកាសក្នុងរដូវបិទនេសាទនេះ ដាក់នូវ​ឧបករណ៍​ល្មើសច្បាប់ដូចជារបាំងស្បៃមុង និងរបាំងបិតភ្ជិតព្រែក ដែលឧបករណ៍​ទាំង​២​ខាង​លើ​នេះ ធ្វើអោយវិនាសពូជមច្ឆាជាតិយ៉ាងធ្ងន់ធ្ងរផងដែរ។

កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សង្កាត់រដ្ឋបាលជលផលជលចុងកោះ ដឹកនាំដោយ លោក អ៊ូ សោភ័ណ នាយរងខណ្ឌ កម្លាំងចូលរួមសរុបចំនួន ០៨នាក់ មធ្យោបាយម៉ាឡាស្មាច់ ០២គ្រឿង បានប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទរបាំងលូស្បៃមុង នៅចំណុចទំនប់តាម៉េវ និងចំណុចក្រោយភូមិដូនវៀត ភូមិដូនវៀត ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ បន្ទាប់​មកក្រុមការងារបានឯកភាពគ្នារុះរើ និងបំផ្លាញវត្ថុតាងចោលនូវហ្នឹងកន្លែង។ វត្ថុតាងមានរបាំងស្បៃមុងចំនួន០៧កន្លែង ប្រវែង ២៨០ម លូស្បៃមុងចំនួន ០៧គ្រឿង បង្គោលចំនួន១៩០ដើម និងត្រីចំរុះចាក់លែងក្នុងដែននេសាទ ចំនួន ២០ គក្រ។

ដោយឡែកក្រុមសមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលផលរលាប្អៀរ បាន​រួម​សហការជាមួយអាជ្ញាធរឃុំគោគបន្ទាយប៉ុស្តិ៍នរគបាលរដ្ឋបាលគោគបន្ទាយ មធ្យោបាយ​ម៉ូតូ​ចំនួន០៨គ្រឿង កំលាំងសរុបចំនួន១៨នាក់ បាន​ចុះ​ប្រត្តិបតិការ​បង្ក្រាបបទ​ល្មើស​នេសា​ទ​ក្នុង​ភូមិ​សាស្ត្រ​ឃុំគោគបន្ទាយប្រទះឃើញការធ្វើនេសាទដោយ​ប្រើឧបករណ៍លបរួមផ្សំរបាំង​ព្រួល​កាត់​ភ្ជិត​ព្រែកនៅចំណុចព្រែករំលិច ភូមិកន្លែងភេ ឃុំគោគបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ បន្ទាប់ពីពិនិត្យជាក់ស្តែងសមត្ថកិច្ចចម្រុះយើងបានឯកភាពគ្នាធ្វើការរុះរើនិងបំផ្លាញចោលវត្ថុតាងនូវហ្នឹងកន្លែង ។ វត្ថុតាងមាន របាំងកាត់ភ្ជិតព្រែកចំនួន០៣កន្លែង ប្រវែង១៥ម៉ែត្រ ព្រួលចំនួន១០ផែន បង្គោលចំនួន៦០ដើម លបចំនួន៩គ្រឿង។

សូមបញ្ជាក់ជូនថា របាំងបិតភ្ជិតព្រែកនេះ កើតមានឡើងច្រើននៅក្នុងភូមិកន្លែងភេ និងភូមិ​ផ្សេងៗ​ទៀតចំណុះអោយភូមិកន្លែងភេជាច្រើនឆ្នាំមកហើយ ដែលមិន​អាច​អោយ​មាន​ត្រី​ចូល​ទៅ​ពង​កូន​បាននៅក្នុងរដូវបិទនេសាទ និងរដូវបើកនេសាទ ជនល្មើសបានដាក់បិទភ្ជិតព្រែកម្តងទៀត មិនមានត្រី១ក្បាលណាចេញរួចពីបឹងចូលទន្លេវិញទេ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        39
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        111
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm