រដ្ឋ និងឯកជន រួមគ្នាដោះស្រាយលើផ្នែកកម្មន្តសាល ដើម្បីជំរុញភាពរីកចម្រើនក្នុងវិស័យនេះ

2024/08/28 07:50:13 pm        434

រដ្ឋ និងវិស័យឯកជន រៀបចំកិច្ចប្រជុំភាពជាដៃគូ លើផ្នែកកម្មន្តសាល​សហគ្រាស​ធុន​តូច និង​មធ្យម និងសេវា ដើម្បីពិភាក្សា ដោះ ស្រាយបញ្ហាប្រឈម និងសំណូមពរ​របស់​វិស័យ​ឯកជន​នៅ​ក្នុង​សហគ្រាសធុនតូច និងមធ្យម ដើម្បីជំរុញអភិវឌ្ឍន៍ការរីកចម្រើន ក្នុងវិស័យនេះ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង​ជា​សហ​ប្រធាន​ក្រុមការងារ "គ" និងឧកញ៉ា តែ តាំងប៉ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាសហ​ប្រធាន​ក្រុមកា​រងារ "គ" តំណាងវិស័យឯកជន នៅថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៤ នេះ បាន​បើក​​កិច្ចប្រជុំភាពជាដៃគូក្រុមការងារ "គ" ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និង​សេវា នៃវេទិការាជរដ្ឋាភិបាលកម្ពុជា ផ្នែកឯកជន រួមគ្នាដោះស្រាយបញ្ហាប្រឈម និងសំណូមពរ​របស់​វិស័យ​ឯកជននៅក្នុងសហគ្រាស ធុនតូច និងមធ្យម ដើម្បីប្រមូលធាតុចូល និងបញ្ហា​ប្រឈម​នានារបស់ផ្នែកឯកជន។

ចំពោះបញ្ហាដែលលើកយកពិភាក្សា និងដោះស្រាយរួមមាន៖ ផលពិបាកក្នុងការទទួល​បាន​ហិរញ្ញ​ប្ប​ទាន​សម្រាប់ពង្រីក ឬ បើកអាជីវកម្មថ្មីបន្ថែម, បញ្ហាថាមពល, បញ្ហាប្រឈមក្នុង​ផលិត​កម្មអំ​បិល​, កង្វះការគាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុក ក្នុងស្ថាប័ន សាធារណៈ, សំណើរ​សុំ​ឱ្យ​កម្ពុជា​ចូល​ជាមសមាជិក ISO Member Bodies, ការក្លែងបន្លំប្រភព​ដើម​នៃ​ផលិតផល​ដើម្បី​នាំ​ចេញ,​ បញ្ហាប្រកួតប្រជែងមិនស្មើភាព, ការរុញផលិតផលចូលជាទីផ្សារ, ការបង់ពន្ធ, ការចុះ (ចបផ) និងការលើកទឹកចិត្តឱ្យពង្រីកពីសហ គ្រាសធុនតូច ទៅជាមធ្យម និងទៅ​ជា​ក្រុមហ៊ុន​ជាដើម​។

សូមបញ្ជាក់ថា កិច្ចប្រជុំភាពជាដៃគូរវាងរដ្ឋាភិបាល និងវិស័យឯកជន ត្រូវ​បានរៀបចំ​ឡើង​បន្ទាប់​ពី​វេទិកា​រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមាន​សន្តិភាព, ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា។ ជាក់ស្តែង​ការ​រៀបចំ​កិច្ច​ប្រជុំ​ភាព​ជាដៃគូ​ក្រុម​ការងារ​ "គ" ផ្នែកកម្មន្តសាល នេះជាកិច្ចប្រជុំលើកទី១ ស្ថិតក្រោមយន្តការ​នៃ​វេទិកា​រាជរដ្ឋាភិបាល​-ផ្នែកឯកជន ដើម្បីដោះស្រាយលើបញ្ហាប្រឈម និងសំណូមពរនានាក្នុងវិស័យឯកជនផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        181
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        96
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        208

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump

2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm