យុវជនហៃទី សម្រុកដាក់ពាក្យធ្វើទាហាន ខណៈកងទ័ពប្ដេជ្ញាប្រយុទ្ធនឹងក្រុមជនអន្ធពាល

2024/08/28 09:14:42 pm        725

យុវជនជនជាតិហៃទី រាប់ពាន់នាក់កំពុងសម្រុកចាប់យកឱកាសក្លាយជាទាហាន បន្ទាប់ពីមានសេចក្តីប្រកាសរបស់យោធាក្នុងការជ្រើសរើសកងទ័ពបន្ថែម ខណៈអំពើហិង្សារបស់ក្រុមជនអន្ធពាលដ៏រីករាលដាល បានបង្កើតជាឱកាសការងារដ៏កម្រមួយនៅក្នុងប្រទេសក្រីក្រខ្លាំងមួយនេះ ដែលពលរដ្ឋជាច្រើនកំពុងខ្វះការងារធ្វើ។

ដោយមិនគិតពីលទ្ធភាពដែលអាចត្រូវចាប់ជំរិត ធ្វើទារុណកម្ម ឬសម្លាប់ យុវជនហៃទីជាច្រើនកំពុងឆ្លើយតបនឹងការអំពាវនាវរបស់រដ្ឋាភិបាល ដែលស្វះស្វែងកសាងឡើងវិញនូវយោធាដ៏អន់ថយ ដែលដាក់ឱ្យដំណើរការឡើងវិញកាលពីប៉ុន្មានឆ្នាំមុនក្នុងបំណងកំទេចក្រុមជនអន្ធពាល។

រដ្ឋាភិបាលរបស់ប្រទេសហៃទី មិនបាននិយាយថាចំនួនទាហានប៉ុន្មាននាក់ដែលខ្លួនមានបំណងជួល ឬមនុស្សប៉ុន្មាននាក់ដែលបានដាក់ពាក្យមកទល់ពេលនេះទេ ប៉ុន្តែឯកសារដែលបានផ្សាយតាមអ៊ីនធឺណិតដោយក្រសួងការពារជាតិបង្ហាញថា យ៉ាងហោចណាស់មនុស្ស ៣.០០០នាក់ត្រូវបានជ្រើសរើសត្រឹមពាក់កណ្តាលខែសីហា ហើយត្រូវបានស្នើឱ្យដាក់ឯកសារផ្ទាល់ខ្លួន ខណៈពួកគេកំពុងរង់ចាំការធ្វើតេស្តរាងកាយ និងផ្លូវចិត្ត។

ប្រសិនបើអ្នកដាក់ពាក្យទាំងអស់នោះត្រូវបានជ្រើសរើស នេះនឹងកើនឡើងទ្វេដងនៃកងកម្លាំងត្រឹមតែ ២.០០០នាក់កាលពីដើមឆ្នាំមុន។ ប្រហែល ៦០ភាគរយនៃចំនួនប្រជាជនសរុបរបស់ហៃទី ឬមនុស្សជិត ១២លាននាក់ រកចំណូលបានតិចជាង ២ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ ជាមួយនឹងកំណើនអតិផរណាឡើងដល់តួលេខពីរខ្ទង់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

គេមិនដឹងទេថាទាហានហៃទីទទួលបានប្រាក់ឈ្នួលប៉ុន្មាន ប៉ុន្តែយុវជនដែលដាក់ពាក្យជាច្រើនបាននិយាយថា មិត្តភក្តិក្នុងជួរកងទ័ពប្រាប់ថាពួកគេរកបានប្រហែល ៣០០ដុល្លារក្នុងមួយខែ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        93
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        82
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm