មនុស្សយ៉ាងតិច ១៧០នាក់ បានស្លាប់ក្នុងទឹកជំនន់ជាច្រើនសប្តាហ៍នៅនីហ៊្សេរីយ៉ា

2024/08/28 09:22:49 pm        651

អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយប្រទេសនីហ៊្សេរីយ៉ា បានប្រាប់សារព័ត៌មាន CNN កាលពីថ្ងៃអង្គារ (២៧ សីហា) ថាយ៉ាងហោចណាស់មនុស្ស ១៧០នាក់បានស្លាប់ និងជាង ២០០.០០០នាក់ផ្សេងទៀតត្រូវបានជម្លៀសខ្លួន បន្ទាប់ពីមានទឹកជំនន់ជាច្រើនសប្តាហ៍នៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតនៅទ្វីបអាហ្រ្វិកមួយនេះ។

យោងតាមលោក ម៉ានហ្សូ អេហ្សេឃែល (Manzo Ezekiel) អ្នកនាំពាក្យអាជ្ញាធរគ្រប់គ្រងគ្រាអាសន្នជាតិ (NEMA) បានឱ្យដឹងថា ភាគខាងជើងនីហ៊្សេរីយ៉ា បានរងការវាយប្រហារខ្លាំងបំផុតដោយទឹកជំនន់ ហើយផ្នែកផ្សេងទៀតនៃប្រទេសនៅតែស្ថិតក្នុងហានិភ័យនៅឡើយ ស្របពេលមានភ្លៀងធ្លាក់ខ្លាំង និងការកើនឡើងកម្រិតទឹកនៅទន្លេធំជាងគេចំនួនពីរគឺទន្លេនីហ្សេ (Niger) និងទន្លេ បេនវ៉េ (Benue)។

ទោះបីជាផ្នែកខ្លះនៃនីហ៊្សេរីយ៉ា ងាយនឹងជន់លិចក្នុងរដូវវស្សាក៏ដោយ ប៉ុន្តែលោក Ezekiel និយាយថា ទឹកជំនន់នៅឆ្នាំនេះត្រូវបានរាយការណ៍នៅក្នុងតំបន់ដែលកម្រមានទឹកជំនន់ពីមុនមក។ ក្រុមបរិស្ថាន បានស្តីបន្ទោសទឹកជំនន់ប្រចាំឆ្នាំរបស់ប្រទេសទៅលើហេដ្ឋារចនាសម្ព័ន្ធបង្ហូរទឹកមិនល្អ។

មនុស្សជាង ៦០០នាក់បានស្លាប់នៅក្នុងទឹកជំនន់នៅទូទាំងប្រទេសក្នុងឆ្នាំ២០២២ ដែលជាកំណត់ត្រាដ៏អាក្រក់បំផុតនៅក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះក្នុងរយៈពេលជាងមួយទសវត្សរ៍។ អាជ្ញាធរបានសន្មតថា ទឹកជំនន់កើតឡើងដោយសារទឹកភ្លៀងធ្លាក់លើសពីកម្រិតមធ្យម និងការហូរហៀរនៃទំនប់ទឹក ឡាកដូ (Lagdo) ក្នុងប្រទេសកាមេរូន។

កាលពីសប្តាហ៍មុន ទីភ្នាក់ងារសេវាជលសាស្ត្រនីហ៊្សេរីយ៉ា (NIHSA) បានព្រមានថា ទឹកជន់លិចពីប្រទេសជិតខាងនីហ្សេ និងម៉ាលី «ត្រូវបានគេរំពឹងថានឹងផ្លាស់ទីបន្តិចម្តងៗចូលទៅក្នុងប្រទេសនីហ៊្សេរីយ៉ា» ខណៈជំរុញឱ្យរដ្ឋដែលមានទីតាំងនៅតាមដងទន្លេនីហ្សេ ឱ្យមានការប្រុងប្រយ័ត្ន៕

អត្ថបទដែលទាក់ទង

ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        9
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        16
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams

2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm