ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិពាក់ព័ន្ធវិស័យកសិកម្ម ឱសថ និងឧស្សាហកម្មសត្វ បានបើក​ដំណើរការ​នៅកម្ពុជា

2024/08/28 10:00:51 pm        671

ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៨ ដល់៣០ ខែសីហា ឆ្នាំ២០២៤នេះ បានធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្មអន្តរជាតិ ដោយមានអ្នកជំនួញ និងអ្នករកស៊ីវិស័យកសិកម្ម មកពី ១៣​ប្រទេស ដូចជា ប៉ូឡូញ សិង្ហបុរី តៃវ៉ាន់ និងវៀតណាមជាដើម ដើម្បីដាក់បង្ហាញផលិតផល និង​សេវាកម្មអភិវឌ្ឍន៍ជំនួញ ក្នុងវិស័យកសិកម្ម សម្រស់ ឱសថ និងឧស្សាហកម្មសត្វចិញ្ចឹម។

ក្នុងពិធីបើកសម្ភោធពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះ បានប្រព្រឹត្តទៅក្រោមវត្តមានរបស់ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ , ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការ​អញ្ជើញ​ចូល​រួម​ម​ក​ពី​សមាគម​សហព័ន្ធ​កសិករ​កម្ពុជា, សមាគមអ្នកចិញ្ចឹមវារីវប្បកម្មកម្ពុជា, សម្ព័ន្ធសហប្រតិបត្តិការ​កសិកម្ម​កម្ពុជា​, សមាគមជាងកាត់សក់ និងកែសម្ផស្សនៅកម្ពុជា, សមាគមអភិវឌ្ឍន៍​មន្ទីរ​ពិសោធ​ន៍​វេជ្ជ​សាស្រ្ត, សមាគមផលិតចំណីអាហារកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើននាក់ផ្សេងទៀត នៅ​អគារ​កោះពេជ្រ ទីក្រុងភ្នំពេញ។

លោក វីននី ប្រធានគណៈកម្មាធិការរៀបចំ និងនាយកគ្រប់គ្រងក្រុមហ៊ុន វៀរ (VEAS) នៅ​ក្រោយ​កម្មវិធីនេះ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា ក្រៅពីការដាក់តាំងផលិតផល និងបច្ចេក​វិទ្យា​នៅ​តាម​ស្តង់ ការតាំងពិព័រណ៍ឆ្នាំនេះ ក៏ទាក់ទាញភ្ញៀវទេសចរជំនាញ និងអង្គភាពទិញទំនិញ​ជាមួយ​នឹង​សកម្មភាពលេចធ្លោជាច្រើន។ បន្ថែមពីនេះ ក៏នឹងមានការៀបចំជាសិក្ខាសាលា ដឹកនាំដោយ​អ្នក​ជំនាញ​ឧស្សាហកម្ម ដែលបង្ហាញអំពីបច្ចេកវិទ្យាចុងក្រោយបំផុត និងនិន្នាការទីផ្សារ ដោយ​ផ្តល់​នូវ​ការយល់ដឹងដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍន៍អាជីវកម្ម។

នៅក្នុងពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងកសិកម្ម បាន​មាន​ប្រសាសន៍ថា នេះជាព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​រួមចំណែក​ក្នុងការជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា និយាយជារួម និងនិយាយដោយឡែក គឺបានចូលរួម​ចំណែក​ជួយ​ការងារកសិកម្ម ហើយក៏ជាឱកាសដ៏សំខាន់សម្រាប់ការទំនាក់ទំនងពាណិជ្ជកម្ម និង​កសិកម្ម​ទាំង​ពង្រឹងកិច្ចសហការប្រតិបត្តិការ រវាងភាគីពាក់ព័ន្ធក្នុងស្រុក និងក្រៅស្រុកផងដែរ។

ជាមួយ​គ្នានេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានចាត់ទុកព្រឹត្តិការណ៍នេះថា នឹង​ក្លាយ​ទៅ​ជាវេទិកាជំនួបពាណិជ្ជកម្មដ៏សំខាន់ និងធំមួយសម្រាប់អ្នកផលិត អ្នកផ្គត់ផ្គង់ ចែកចាយ​បន្ត និង អង្គភាពជាច្រើនទៀតក្នុងវិស័យកសិកម្ម ក៏ដូចជាវិស័យផ្សេងៗទៀត ដើម្បីបង្កើត​ឱកាស​អាជីវកម្ម អភិវឌ្ឍន៍ទីផ្សារ និង ចែករំលែកបច្ចេកវិទ្យា។ ឯកឧត្តម បានបន្ថែមថា ពិព័រណ៍នេះដែរ ក៏​នឹងក្លាយជាស្ពានពាណិជ្ជកម្មដ៏អំណោយផលមួយ ដើម្បីសម្រេច​បាន​នូវ​សកម្មភាព​អាជីវ​កម្ម​ជាក់​ស្តែងរវាងអាជីវកម្មក្នុងស្រុក និងបរទេស និងទីកន្លែងមួយ ដើម្បីរួមចំណែក​យ៉ាង​សកម្ម​ដល់​ការ​រីក​ចម្រើននៃសេដ្ឋកិច្ចកម្ពុជា។

សូមជម្រាបជូនថា ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ រយៈពេល៣ថ្ងៃនេះ ក៏នឹងមានការរៀបចំ​សិក្ខា​សាលា​​ស្តីពីផ្នែកឧស្សាហកម្ម បច្ចេកវិទ្យាចុងក្រោយបំផុត និន្នាការទីផ្សារ និង​ការ​អភិវឌ្ឍ​អាជីវកម្ម​ព្រម​ទាំង​ការផ្គូរផ្គងអាជីវកម្ម(B2B Matchmaking) ដែល​អនុញ្ញាត​ឱ្យ​ពួក​គេជួប​ដៃគូ​ដែល​មាន​សក្តានុពល, ចរចាផលិតផលនិងបច្ចេកវិទ្យា, កំណត់អត្ត​សញ្ញាណ​អ្នក​ទិញ​សមរម្យ និង​កិច្ច​សន្យា​អាជីវកម្ម​៕ អត្ថបទ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        1
យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        53
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី

2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm