Messi Neymar Mbappe ចូល​លេង​ជុំ​គ្នា​លើកដំបូង​តែ PSG បាន​ត្រឹម​ស្មើ​ ខណៈ Liverpool និង Man City សុទ្ធតែ​ឈ្នះ​

2021/09/16 05:58:46 pm        112

​បាល់ទាត់៖ ខ្សែប្រយុទ្ធ​ជួរមុខ​ទាំង ៣​នាក់ Messi Neymar និង Mbappe បាន​ចូល​លេង​ជុំ​គ្នា​ជា​លើក​ដំបូង​យប់​មិញ​នៅ​ក្រប​ខណ្ឌ UEFA Champions League តែ Paris Saint Germain បាន​ត្រឹម​ស្មើ​នៅ​ទឹកដី Club Brugge ១-១​។

​​អតីត​ខ្សែបម្រើ Manchester United, Ander Herrera រកបាន​គ្រាប់​នាំមុខ​នៅ​នាទី​ទី១៥ តែ​ម្ចាស់ផ្ទះ Club Brugge តាម​ស្មើ​វិញ​ដោយ Hans Vanaken​។ ​​នៅក្នុង​ពូ​ល A នេះដែរ Manchester City រកបាន ៣​ពិន្ទុ​ក្រោយ​យកឈ្នះ RB Leipzig ៦-៣​។ ៦គ្រាប់​របស់ Man City រកបាន​ដោយ​កីឡាករ ៦នាក់​ផ្សេងគ្នា​រួមមាន Nathan Ake, Riyad Mahrez, Jack Grealish, Joao Cancelo, Gabriel Jesus ខណៈ​មួយ​គ្រាប់​ទៀត​ជា​គ្រាប់​ចូល​ទី​ខ្លួនឯង​របស់ Leipzig​។ រីឯ ៣​គ្រាប់​របស់ Leipzig ធ្វើបាន​ដោយ​អតីតកីឡាករ​របស់ PSG, Christopher Nkunku ៣​គ្រាប់​ម្នាក់​។ ​​ងាក​ទៅ​ពូ​ល B, Liverpool យកឈ្នះ AC Milan ៣-២ នៅ Anfield​។ Fikayo Tomori ភ្លាត់​ចូល​ទី​ខ្លួនឯង​ធ្វើឱ្យ Liverpool នាំមុខ​តាំងពី​នាទី​ទី៩ មុនពេល​ដែល AC Milan វាយបក​ ២​គ្រាប់​វិញ​មុន​ចប់​វគ្គ​ទី១ ដោយ Ante Rebic នាទី​ទី៤២ និង Brahim Diaz នាទី​ទី៤៤​។ ​​ចូល​វគ្គ​ទី២ Liverpool ក៏​វាយបក​យកឈ្នះ​វិញ ២​គ្រាប់​ផងដែរ​ដោយ Mohamed Salah នាទី​ទី៤៨ និង Jordan Henderson នាទី​ទី៦៩​។

​​មួយគូ​ទៀត Atletico Madrid បាន​ត្រឹម​ស្មើ ០-០ នឹង​ក្រុម​ភ្ញៀវ Porto​។ ​​នៅ​ពូ​ល C Dortmund និង Ajax រកបាន​បី​ពិន្ទុ​ដូចគ្នា​ដោយ Dortmund យកឈ្នះ​នៅ​ទឹកដី Besiktas ២-១ និង Ajax យកឈ្នះ​នៅ​ទឹកដី Sporting Lisbon ៥-១ ដោយ ៥គ្រាប់​នោះ​ធ្វើបាន​ដោយ​អតីត​ខ្សែប្រយុទ្ធ West Ham, Sebastian Haller ៤គ្រាប់​ម្នាក់ឯង​។ ពូ​ល D វិញ Real Madrid យកឈ្នះ​នៅ​ទឹកដី Inter Milan យ៉ាង​តានតឹង​នៅ​ចុង​ម៉ោង​នាទី​ទី៨៩ ទៅហើយ​ដោយ Rodrygo ដើម្បី​ទទួលបាន​បី​ពិន្ទុ ខណៈ Sheriff Tiraspol ដែល​បង្ហាញខ្លួន​លើកដំបូង​នៅ UCL នោះបាន​យកឈ្នះ Shakhtar Donetsk ២-០៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm