កុបករថ្ងៃទី៦ មករាដំបូងគេ ដែលចូលវិមានកាពីតូលអាមេរិក ត្រូវជាប់ពន្ធនាគារជាង ៤ឆ្នាំ

2024/08/28 10:14:19 pm        29


រដ្ឋអាជ្ញាសហព័ន្ធ បានប្រកាសថា កុបករដំបូងគេដែលបានរំលោភចូលវិមានកាពីតូលរបស់សហរដ្ឋអាមេរិក កាលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារជាង ៤ឆ្នាំ កាលពីថ្ងៃអង្គារ (ទី២៧ ខែសីហា)។

គួរបញ្ជាក់ថា កាលពីខែមីនា គណៈវិនិច្ឆ័យសហព័ន្ធ បានរកឃើញថា លោក Michael Sparks វ័យ ៤៧ឆ្នាំ មកពីទីក្រុង Elizabethtown របស់រដ្ឋ Kentucky មានទោស ជុំវិញការចោទប្រកាន់បទល្មើសឧក្រិដ្ឋពីបទរារាំងដំណើរការនីតិវិធីផ្លូវការ និងបង្កចលាចលស៊ីវិល រួមជាមួយនឹងការចោទប្រកាន់បទមជ្ឈិមជាច្រើនទៀត ពាក់ព័ន្ធនឹងការស្ថិតនៅក្នុងបរិវេណអគារកាពីតូល កាលពីថ្ងៃទី៦ ខែមករានោះ។

កាលពីថ្ងៃទី២៧ ខែសីហា លោកចៅក្រម Timothy J. Kelly នៃតុលាការសហព័ន្ធអាមេរិក ក្នុងទីក្រុង Washington បានកាត់ទោសជនជាប់ចោទឲ្យជាប់ពន្ធនាគារ ៥៣ខែ និងបង្គាប់ឲ្យរូបគេបង់ប្រាក់ពិន័យចំនួន ២.០០០ដុល្លារ។ រដ្ឋអាជ្ញាបានប្រាប់បន្ថែមថា លោក Sparks នឹងត្រូវបានដោះលែងដោយមានលក្ខខណ្ឌតាមឃ្លាំមើលរយៈពេល ៣ឆ្នាំ បន្ទាប់ពីរយៈពេលជាបពន្ធនាគាររបស់លោកបានបញ្ចប់។

គួរបញ្ជាក់ថា លោក Sparks ស្ថិតក្នុងចំណោមក្រុមកុបករដំបូងគេ ដែលប្រឈមជាមួយមន្ត្រីនគរបាលរបស់វិមានកាពីតូល គឺលោក Eugene Goodman ដែលបានជួយរារាំងក្រុមមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់មិនឲ្យចូលទៅដល់សមាជិកសភា។

លោក Sparks គឺជាមនុស្សចុងក្រោយបង្អស់ ដែលត្រូវបានកាត់ទោស ក្នុងចំណោមមនុស្សជាង ១.៣០០នាក់ ដែលក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់ ពាក់ព័ន្ធនឹងកុបកម្ម នៅវិមានកាពីតូល កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        25
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        34
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm