ក្រុមអាជ្ញាធរសុខភាពប៉ាឡេស្ទីន និយាយនៅថ្ងៃពុធនេះថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់វ៉េសប៊ែង បានសម្លាប់មនុស្សយ៉ាងហោច ៩នាក់ ដែលជាប្រតិបត្តិការធំមួយនៅក្នុងតំបន់កាន់កាប់មួយនេះ ។
មនុស្ស ៩នាក់ ត្រូវបានសម្លាប់នៅតំបន់ផ្សេងៗគ្នា ក្នុងទីក្រុង Jenin និងជិតទីក្រុង Tubas ។
ការប៉ះទង្គិចគ្នាជាមួយយោធាអ៊ីស្រាអែលនៅតំបន់វ៉េសប៊ែង បានកើនឡើងយ៉ាងឆាប់រហ័ស ចាប់តាំងពីសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សា ស្របពេលដែលអ៊ីស្រាអែលបង្កើនប្រតិបត្តិការសឹករបស់ពួកគេប្រឆាំងនឹងក្រុមជីវពលប្រដាប់ងាវុធ រួមទាំងក្រុមហាម៉ាស់ និងក្រុមអ៊ីស្លាមជីហាដគាំទ្រដោយអ៊ីរ៉ង់ផងដែរ ។
យោងតាមតួលេខពីក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងថា ជនប៉ាឡេស្ទីនរាប់ពាន់នាក់ ត្រូវបានចាប់ខ្លួន នៅក្នុងការវាយឆ្មក់របស់យោធាអ៊ីស្រាអែល ហើយមនុស្សយ៉ាងហោច ៦៣៧ ត្រូវបានស្លាប ។
ភាគច្រើននៃពួកគេគឺជាក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធ ប៉ុន្តែមនុស្សផ្សេងទៀត គឺជាក្រុមយុវជនចោលដុំថ្ម ឬជាជនស៊ីវិលស្លូតត្រង់គ្មានកំហុស ៕