អាជ្ញាធរបន្ទាយមានជ័យ នឹងចាក់វ៉ាក់សាំងកុមារពីអាយុ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ចុងសប្ដាហ៍នេះ

2021/09/16 06:48:25 pm        342

ភ្នំពេញ ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានកំណត់ពេលវេលាច្បាស់លាស់ហើយ ដើម្បីចាក់វ៉ាក់​សាំងការពារឆ្លងជំងឺកូវីដ១៩ ចំពោះកុមារចាប់ពីអាយុ៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ នៅ៩ក្រុង-ស្រុក ទូទាំងខេត្ត ដោយដំណើរការចាក់ នឹងចាប់ផ្ដើម ពីថ្ងៃទី១៨ ខែកញ្ញា គ្រោងនឹងបញ្ចប់នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានមាន​ប្រសាសន៍​ថា សម្រាប់កុមារចាប់ពីអាយុ៦ឆ្នាំ ដល់អាយុក្រោម១២ នៅទូទាំងខេត្ត គ្រោងនឹងទទួល​វ៉ាក់​សាំង​ការពារឆ្លងជំងឺកូវីដ១៩ មានចំនួន ៩៣ ៣៩២នាក់ (ស្រី ៤៥ ៧៨១នាក់) ខណៈទីតាំងដែល​ត្រូវចាក់ ក៏បានកំណត់រួចរាល់ហើយដែរ ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ទីកន្លែងដែលចាក់វ៉ាក់សាំង មាននៅតាមមណ្ឌលសុខភាពតាមឃុំ-សង្កាត់ របស់ក្រុង-ស្រុក ទូទាំងខេត្តបន្ទាយមានជ័យ ហើយពេលមកចាក់ ត្រូវមានភ្ជាប់​ជាមួយ​សំបុត្រ​កំណើត ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ​ឬលិខិតឆ្លងដែន ឬលិខិតបញ្ជាក់ផ្សេងៗ​ពីអាជ្ញាធរមូលដ្ឋាន ។ ការចាក់វ៉ាក់សាំងនេះ ត្រូវមានមាតា បិតា ឬអាណាព្យាបាលនាំកុមារ មក​​ទទួល​វ៉ាក់សាំងការពារឆ្លងជំងឺកូវីដ១៩ ហើយការចាក់នេះ គឺធ្វើឡើងដោយស្ម័គ្រចិត្ត និង​មិនមាន​បង់ថវិកាឡើយ ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាមាតា បិតា និង​អាណាព្យាបាលសូមចូលរួមនាំកុមារមានអាយុចាប់ពី៦ ដល់ក្រោម១២ឆ្នាំ ទៅទទួលវ៉ាក់សាំង​ការពារ​ឆ្លងជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា និងសូមចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការសុខាភិបាល ៣កុំ ៣ការពារ ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ។

ឯកឧត្តម អ៊ុ រាត្រី បានបញ្ជាកថា ខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បាន​​ចាក់​វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់ពលរដ្ឋចាប់ពីអាយុ១២ឆ្នាំ រហូតដល់អាយុលើ១៨ឆ្នាំ បាន​ចំនួនជាង ៤៧ម៉ឺននាក់ ស្មើនឹង ៧៥ភាគរយ ខណៈផែនការដែលត្រូវចាក់ទូទាំង​ខេត្តមានចំនួនជាង ៦៣ម៉ឺននាក់ ៕


អត្ថបទ ៖ សុខរិទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm