សហភាពអឺរ៉ុប៖ ប្រតិបត្តិការយោធាអ៊ីស្រាអែលនៅដែនដី West Bank មិនត្រូវបង្កើតជាទីតាំងនៃការបន្តសង្គ្រាមពីហ្កាហ្សាឡើយ

2024/08/29 03:18:33 pm        133

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell បាននិយាយកាលពីថ្ងៃពុធថា ប្រតិបត្តិការយោធាដ៏សំខាន់របស់អ៊ីស្រាអែលនៅតំបន់ West Bank ត្រូវបានកាន់កាប់ដោយអ៊ីស្រាអែលនោះ មិនត្រូវបង្កើតជាទីតាំងនៃការបន្តសង្គ្រាមពីតំបន់ហ្កាហ្សា រួមទាំងការបំផ្លិចបំផ្លាញទាំងស្រុងនោះឡើយ។   

លោក Borrell បាននិយាយនៅលើបណ្ដាញសង្គម Xថា ប្រតិបត្តិការយោធាដ៏ធំរបស់អ៊ីស្រាអែលនៅតំបន់ West Bank មិនត្រូវបង្កើតជាទីតាំងនៃការបន្តសង្រ្គាមពីដែនដីហ្កាហ្សា នោះទេ។   

លោកបានបន្ថែមថា ការពង្រីកប្រតិបត្តិការ ត្រូវបានលើកឡើងដោយរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល ជាពិសេសលើការជម្លៀសប្រជាជនប៉ាឡេស្ទីន គំរាមកំហែងជំរុញឱ្យមានអស្ថិរភាពបន្ថែមទៀត។  

មុននេះ កងទ័ពអ៊ីស្រាអែលបានបើកប្រតិបត្តិការយោធាដ៏ធំមួយនៅភាគខាងជើងតំបន់ West Bank ដែលជាចំនួនដ៏ធំបំផុតក្នុងរយៈពេលពីរទសវត្សរ៍។

មានជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់១០នាក់ត្រូវបានសម្លាប់ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការ នេះបើយោងតាមតួលេខចុងក្រោយដែលចេញផ្សាយដោយក្រសួងសុខាភិបាលតំបន់នេះ។

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បាននិយាយថា ប្រតិបត្តិការរបស់កងទ័ពរួមមាន ការជម្លៀសប្រជាជនប៉ាឡេស្ទីនជាបណ្តោះអាសន្ន ពីតំបន់នានានៅភាគខាងជើង West Bank ។

ភាពតានតឹងបាននឹងកំពុងកើនឡើងខ្លាំងនៅទូទាំងតំបន់ West Bank ខណៈមានការវាយលុកដ៏ព្រៃផ្សៃរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្ទ្រីប ដែលបានសម្លាប់មនុស្សជាង៤០.៥០០នាក់ ភាគច្រើនជាស្ត្រី និងកុមារ ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣មក៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        322
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        367
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        346

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm