កោះតៃវ៉ាន់កំពុងគិតឡើងវិញ ពីការប្រើមីស៊ីលប្រឆាំងរថក្រោះផលិត ដោយអាមេរិក ក្រោយមានបញ្ហាអំឡុងសមយុទ្ធថ្មីៗនេះ

2024/08/29 05:21:20 pm        198

យោធារបស់តៃវ៉ាន់ នឹងវាយតម្លៃការប្រើប្រាស់មីស៊ីលដែលផ្តល់ដោយសហរដ្ឋអាមេរិក បន្ទាប់ពីមានបញ្ហាក្នុងអំឡុងពេលសមយុទ្ធនាពេលថ្មីៗនេះ ដែលមានតិចជាងពាក់កណ្តាលនៃមីស៊ីល បានវាយប្រហារចំគោលដៅ ។

មានមីស៊ីលប្រភេទ TOW ចំនួន ៧គ្រាប់ប៉ុណ្ណោះ ក្នុងចំណោម ១៧ គ្រាប់ដែលបាញ់ចំគោលដៅ។

សមយុទ្ធនេះ ផ្តោតលើការរៀបចំកងទ័ពក្នុងករណីមានការវាយប្រហារណាមួយពីចិន។

យោងតាមការរាយការណ៍ក្នុងស្រុក យោធាតៃវ៉ាន់ កំពុងរៀបចំផែនការប្រជុំដើម្បីវាយតម្លៃឡើងវិញនូវការប្រើប្រាស់មីស៊ីលប្រឆាំងរថក្រោះផលិតដោយសហរដ្ឋអាមេរិកនេះ បន្ទាប់ពីបានមើលឃើញភាពត្រឹមត្រូវរបស់អាវុធមានសមត្ថភាពទាបអំឡុងធ្វើសមយុទ្ធកាលពីដើមសប្តាហ៍នេះ។

សមយុទ្ធនាពេលថ្មីៗនេះ គឺសំដៅលើការហ្វឹកហាត់ឲ្យកងទ័ពចេះពីរបៀបប្រើប្រាស់អាវុធឲ្យស្ទាត់ជំនាញ ដែលអាចត្រូវបានប្រើដើម្បីពង្រឹងការការពាររបស់តៃវ៉ាន់ប្រឆាំងនឹងការវាយលុករបស់ចិន។

កាលពីថ្ងៃពុធ អាជ្ញាធរការពារជាតិរបស់កោះតៃវ៉ាន់ បាននិយាយថា ខ្លួននឹងវាយតម្លៃឡើងវិញនូវការប្រើប្រាស់មីស៊ីល ប្រភេទ TOW បន្ទាប់ពីអាវុធជាច្រើនដែលបានបាញ់ក្នុងអំឡុងពេលហ្វឹកហ្វឺននាពេលថ្មីៗនេះមិនត្រូវចំគោលដៅ។

សមយុទ្ធកាលពីថ្ងៃចន្ទ និងថ្ងៃអង្គារសប្ដាហ៍នេះ ដែលត្រូវបានធ្វើឡើងនៅលើឆ្នេរមួយក្នុងស្រុក ភីង តុង ( Pingtung) ភាគខាងត្បូង ក្បែរច្រកសមុទ្រតៃវ៉ាន់ បានផ្តោតលើការហ្វឹកហ្វឺនរបស់កោះតៃវ៉ាន់ ដើម្បីប្រើប្រាស់មីស៊ីលប្រភេទ TOW នេះ បំណងកំណត់គោលដៅនៅក្នុងសង្រ្គាមពិតប្រាកដមួយទប់ទល់ជលថលិកយានរបស់ចិន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        187
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        228
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        206

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm