ប្រមុខការពារជាតិកម្ពុជា ៖ ការធ្វើទំនើបកម្មនៅក្នុងមូលដ្ឋានសមុទ្ររាម គឺដើម្បីសន្តិសុខជាតិ និងទំនាក់ទំនងអន្តរជាតិ

2021/09/16 07:16:53 pm        284

ភ្នំពេញ ៖ ជាថ្មីម្តងទៀតសម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ទៅកាន់ភាគីអាមេរិកថា ការដែលរាជរដ្ឋាភិបាលធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម ស្ថិតនៅខេត្តព្រះសីហនុនោះ គឺធ្វើឡើងដើម្បីអភិវឌ្ឍន៍មូលដ្ឋានរាមក្នុងបុព្វហេតុសន្តិសុខ សន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិតែប៉ុណ្ណោះ គ្មានអ្វីលើសពីហ្នឹងនោះឡើយ។

ការអះអាងជាថ្មីម្តងទៀតរបស់ប្រមុខការពារជាតិកម្ពុជានេះ គឺបានធ្វើឡើងនៅក្នុងកិច្ចជំនួប​ជាមួយ​លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក និងលោក វរសេនីយ៍ឯក Thang Ly ប្រធាន​ការិយាល័យ​អនុព័ន្ធ​យោធាអាមេរិកថ្មីប្រចាំកម្ពុជាកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញនេះ នៅទីស្តីការគណៈរដ្ឋមន្រ្តី។

ឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់លោក Patrick Murphy ទាក់ទងនឹងការកសាងមូលដ្ឋានរាម​របស់កម្ពុជា​នោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា «រាជរដ្ឋាភិបាលកម្ពុជា​បានខិតខំ​ស្វះស្វែងរកដៃគូអភិវឌ្ឍន៍ ដើម្បីអភិវឌ្ឍមូលដ្ឋានរាមក្នុងបុព្វហេតុ​សន្តិសុខ សន្តិភាព និងកិច្ច សហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិ។

កន្លងមកតបតាមការស្នើសុំរបស់ស្ថានទូត និងការិយាល័យអនុព័ន្ធយោធាអាមេរិកប្រចាំកម្ពុជា ក្រសួងការពារជាតិបានស្វាគមន៍ និងអនុញ្ញាតជូននាយទាហានដឹកនាំក្រុមការងារចូលរួមបំពេញ​ទស្សនកិច្ច នៅមូលដ្ឋានសមុទ្ររាម និងទីបញ្ជាការសន្តិសុខលម្ហសមុទ្រថ្មី២លើក បានដំណើរការ​ប្រកប​ដោយលទ្ធផលជាផ្លែផ្កា មានទំនុកចិត្តគ្នាទៅវិញទៅមកផងដែរ»។

យ៉ាងណាក៏ដោយសម្តេចពិជ័យសេនាទៀ បាញ់ ក៏បានលើកឡើងផងដែរថា នៅក្នុងឆ្នាំ២០២០-២០២១នេះ ទោះបីមានការរីករាលដាលជំងឺកូវីដ-១៩ និងមានភាពរអាក់រអួលកិច្ចការមួយចំនួនក្តី ប៉ុន្តែកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីប្រទេសទាំងពីរនៅតែបន្តកិច្ចសហការតាមលទ្ធភាព និងស្ថានភាពជាក់ស្តែង ដែលអាចដំណើរការបានតាមគន្លងប្រក្រតីភាពថ្មី តាមរយៈកិច្ចប្រជុំការ​ប្រាស្រ័យ​ទំនាក់ទំនងទៅវិញទៅមក។

ជាមួយគ្នានោះសម្តេចពិជ័យសេនា និងលោក ឯកអគ្គរដ្ឋទូត ក៏បានប្តេជ្ញារួមគ្នាលើកកម្ពស់កិច្ច សហប្រតិបត្តិការទ្វេភាគីលើវិស័យយោធាក្នុងការពង្រឹង និងពង្រីកចំណង មិត្តភាព ទំនាក់ទំនងល្អឱ្យកាន់តែមានភាពរីកចម្រើនថែមទៀតផងដែរ។

នៅក្នុងកិច្ចជំនួបនោះដែរ លោកឯកអគ្គរដ្ឋទូត បានរំលឹកពីការជួយវ៉ាក់សាំងចំនួន១លាន​ដូសតាម​រយៈយន្តការ COVAC ជូនក្រសួងសុខាភិបាលកម្ពុជា ដើម្បីចូលរួមចំណែកប្រយុទ្ធនឹងជំងឺកូវីដ១៩ និងនៅថ្ងៃនេះសហរដ្ឋអាមេរិក បានប្រកាសផ្តល់ជំនួយបន្ថែម ដល់កម្ពុជានូវថវិកាចំនួន ១០០,០០០ដុល្លារ​អាមេរិក និងឧបករណ៍សម្ភារៈវេជ្ជសាស្ត្រមួយចំនួនផ្សេងទៀត ដោយសហការ​ជាមួយអង្គការ សុខភាពពិភពលោក UNICEF។

ជាការឆ្លើយតបសម្តេចពិជ័យសេនា ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបាន​ផ្តល់​អំណោយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Johnson&Johnson ជូនរដ្ឋាភិបាលកម្ពុជា តាមរយៈយន្តការ COVAC និង ប្រកាសផ្តល់ជំនួយថ្មីៗបន្ថែមទៀតនៅថ្ងៃនេះ គឺជាការរួមចំណែក​ប្រយុទ្ធនឹងជំងឺកូវីដ-១៩នៅប្រទេសកម្ពុជានោះ៕

អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm