ព្រឹត្តិការណ៍កីឡាអូឡាំពិកជនមានពិការភាព Paris 2024 ត្រូវបានបើកក្នុងទិដ្ឋភាពដ៏រីករាយបំផុត

2024/08/29 06:50:10 pm        133

លោកប្រធានាធិបតីបារាំង Emmanuel Macron បានប្រកាសការបើកព្រឹត្តិការណ៍កីឡាអូឡាំពិកជនមានពិការភាព រឺកីឡាប៉ារ៉ាឡាំពិក Paralympic Games Paris 2024 កាលពីថ្ងៃពុធទី២៨សីហាសប្ដាហ៍នេះ បន្ទាប់ពីពិធីដ៏មហាឡោរិក ក្រោមវត្តមានក្រុមអ្នកគាំទ្រ ក្រុមការងារស្ម័គ្រចិត្ត និងប្រតិភូចូលរួម ក្នុងរាត្រីដ៏សែនរីករាយចំពោះអត្តពលិកជនពិការមកពីទូទាំងពិភពលោក។

ពិធីបើកនៅអគារ ហ្ស៊ុនអេលីហ្សេ (Champs Elysees) និងទីលានចតុរង្គផ្លាស ឌើ ឡា កុងកដើស (Place de la Concorde) បានក្លាយជាពិធីបើកកីឡាប៉ារ៉ាឡាំពិកដំបូងគេដែលត្រូវបានធ្វើឡើងនៅខាងក្រៅកីឡដ្ឋាន ដោយមានបាញ់កាំជ្រួចភ្ញី និងការប្រគំតន្ត្រីយ៉ាងអធិកអធម។

មានការរឹតបន្តឹងសន្តិសុខតឹងតែង ដើម្បីធានាសុវត្ថិភាព ខណៈបារាំង បានពង្រាយកងកម្លាំងប្រហែល ១៥.០០០ នាក់នៅក្នុងព្រឹត្តិការណ៍នោះ ។

កម្មវិធីផ្សាយផ្ទាល់ បានចាប់ផ្តើមនៅទីលានចតុរង្គផ្លាស ឌើ ឡា កុងកដើស អមដោយក្រុមតន្ត្រីករជនជាតិកាណាដា ជាអ្នកនិពន្ធបទចម្រៀងនិងជាផលិតករ ផ្នែកព្យាណូ លោកឈីលីហ្គុនហ្សាឡេស(Chilly Gonzales)។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិកជនពិការ រឺហៅថា ប៉ារ៉ាឡាំពិកដែលរៀបចំនៅទីក្រុងប៉ារីសប្រទេសបារាំងឆ្នាំនេះ មានអត្តពលិកចូលរួមសរុប ៤៤០០ នាក់មកពីជុំវិញពិភពលោក ប្រកួតប្រជែងលើ ៥៤៩ វិញ្ញាសា នៃ ២២ ប្រភេទកីឡា។

សូមរំម្លឹកថា ព្រឹត្តិការណ៍បើកការប្រកួតកីឡាអូឡាំពិកកាលពីខែមុន ត្រូវបានរៀបចំឡើងទាំងភ្លៀងធ្លាក់ខ្លាំង ដែលរំខានដល់ការហាត់សមកីឡាទ្រីអាត្លុងផ្នែកហែលទឹកនៅក្នុងស្ទឹងសែន៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm