អ្នកនាំពាក្យរដ្ឋាភិបាល បក្សនយោបាយ និងសង្គមស៊ីវិល សោកស្ដាយក្រុមជ្រុលនិយម​បន្តប្រឆាំង​មូលនិធិអភិវឌ្ឍតាមព្រំដែន

2024/08/29 07:12:32 pm        363

អ្នកនាំពាក្យរាជរដ្ឋាភិបាល មេដឹកនាំគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលនៅកម្ពុជា បង្ហាញ​ការសោកស្ដាយចំពោះក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុក ដែលបន្ត​បង្កើត​ព័ត៌មាន​មិនពិត បំផុសផុលក្នុងរូបភាពដដែល ប្រឆាំងនឹង​សកម្មភាព​របស់​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រ​ចូល​រួម​បរិច្ចា​គថវិកា ក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»។

ស្របពេលដែលប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសបានចូលរួមបរិច្ចាគក្នុង​មូល​និធិ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធតាមព្រំដែន ដូចទឹកបាក់ទំនប់ ក្រុមប្រឆាំងជ្រុល​និយម​នៅ​ក្រៅ​ប្រទេស​បែ​ជា​ចោទ​ប្រកាន់រាជរដ្ឋាភិបាលថា អស់ថវិកា ទើបរៃអង្គាស់ពីប្រជាពលរដ្ឋ។

ឆ្លើយតបទៅនឹងបញ្ហានេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា ការ​ចោទ​ប្រកាន់បែបនេះ គេធ្លាប់លឺជាច្រើនទសវត្សរ៍មកហើយ ដែលគ្រាន់​តែ​ជា​ពាក្យ​បោក​ប្រាស់​ដដែលៗ​តែ​ប៉ុណ្ណោះ។ ឯកឧត្តមបញ្ជាក់ថា ការបង្កើតមូល​និធិ​នេះ​ធ្វើ​ឡើង​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ និងបានបង្ហាញពីការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី​របស់​ប្រជាពលរ​ដ្ឋ​ចំពោះ​រាជ​រដ្ឋាភិបាល។

ឯកឧត្តម ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ ក្នុងនាំគណបក្សនយោបាយមួយរូបនៅកម្ពុជា បានបង្ហាញការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាល ដែលបានគិតគូរលើផលប្រយោជន៍ជាតិ និងបូរណភាពទឹកដី ផ្ដួចផ្ដើមបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» តាមការចង់បានរបស់រាស្រ្ដ។ លោកក៏សម្ដែងការសោកស្ដាយដែលក្រុមប្រឆាំងមួយក្ដាប់តូចនៅតែប្រឆាំងផ្កាប់មុខមិនគិតគូរពីផលប្រយោជន៍ជាតិ និងប្រជាជន។

ចំណែក លោក ថុល សុផាន់ណា អ្នកនាំពាក្យសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល ក៏បង្ហាញការសោកស្ដាយចំពោះទង្វើក្រុមប្រឆាំងជ្រុលនិយម ដែលជានិច្ចជាកាលតែងតែប្រឆាំងលើសមិទ្ធផល និងការរីកចម្រើនរបស់កម្ពុជា។ លោកចាត់ទុកការប្រឆាំងលើ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» របស់ក្រុមប្រឆាំងមួយក្ដាប់តូច គឺជាការជាន់កែងខ្លួនឯង ខណៈធ្លាប់រៃអង្គាសថវិកាអ្នកគាំទ្រជាច្រើនលើកប៉ុន្ដែមិនដែលបានចេញសមិទ្ធផលអ្វីម្ដងណាឡើយ។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ ថវិកាដែលទទួលបានពីមហាជនដែលបានចូលរួមជា មួយរាជរដ្ឋាភិបាលក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» បានចំនួនជិត១១លានដុល្លារហើយ។ ក្នុងឱកាសនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានផ្ញើលិខិតថ្លែងអំណរគុណរជូនសប្បុរសជននានា ដែលបានចូលរួមថវិកាដោយស្ម័គ្រចិត្តក្នុងមូលនិធិនេះ ដើម្បី ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីសាមគ្គី ថែរក្សា ការពារ សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ដោយចូលរួមក្នុងការជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យ បានកាន់តែរឹងមាំ និងប្រកបដោយចីរភាព៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        35
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        32
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm