ភ្ញៀវបរទេសកោតសរសើរស្មារតីជាតិនិយមពលរដ្ឋខ្មែរបរិច្ចាគថវិកាកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

2024/08/29 07:27:39 pm        206

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះប្រជាពលរដ្ឋខ្មែរផុសផុល បាននាំគ្នាចូលរួមបរិច្ចាគថវិកា​ក្នុងមូលនិ​ធិ​កសាង​រចនាសម្ព័ន្ធតាមព្រំដែនតាមលទ្ធភាពដោយទឹកចិត្តសប្បាយរីករាយបំផុត។ តាមរយៈ​ការ​មើល​ឃើញទិដ្ឋភាពនេះ បណ្តាភ្ញៀវបរទស ដែលកំពុងស្នាក់នៅកម្ពុជាធ្វើការការងារនានា បាន​ថ្លែង​ការ​កោតសរសើរចំពោះស្មារតីជាតិនិយមរបស់ពលរដ្ឋខ្មែរ លើកិច្ចការរួម​ចំណែក​ជាមួយ​រាជ​រដ្ឋាភិបាល​អភិវឌ្ឍតំបន់ព្រំដែនភូមិភាគឦសានកម្ពុជា។

បណ្តាភ្ញៀវបរទេស ​ថ្លែងប្រាប BTV នៅថ្ងៃទី២៩ ខែសីហានេះថា ពលរដ្ឋកម្ពុជា ជាពលរដ្ឋ​ដែល​មាន​​ស្នាមញញឹមរាក់ទាក់ និងផ្តល់ភាពកក់ក្តៅចំពោះភ្ញៀវទេសចរអន្តរជាតិដែលមកស្នាក់នៅ លើស​ពី​នេះ គឺគេមានចលនាការស្ម័គ្រចិត្ត ការចែករំលែកខ្ពស់ទាំងលើផ្នែកទឹកចិត្ត និងការ​បរិច្ចាគ​ថវិកា​ចូលរួមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីរួមចំណែកជាមួយ​រាជ​រដ្ឋាភិបាល​បង្កើន​ការ​កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដោយផ្តោតលើ​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​នៅ​ភូមិភាគឦសានកម្ពុជា រួមមាន៖ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង ជាដើមឲ្យមានភាពប្រសើរឡើងថែមទៀត។

សូមបញ្ជាក់ថាក្រោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបង្កើត «មូល​និធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ។ ក្រោយ​ការ​បង្កើត​បង​ប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី បានចូលរួម​បរិច្ចាគ​ថវិ​កា​ជា​បន្ត​បន្ទាប់​យ៉ាង​ផុល​ផុស​បំផុត ក្នុងស្មារតីសាមគ្គីភាពជាធ្លុងមួយ ដើម្បីជាឧត្តមប្រយោជន៍ជាតិទាំងមូល៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        35
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        138
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm