ក្រុមហ៊ូទីនៅយេម៉ែន អនុញ្ញាតឱ្យមានប្រតិបត្តិការជួយសង្គ្រោះនាវាដឹកប្រេងឆេះ នៅសមុទ្រក្រហម

2024/08/29 09:08:16 pm        145

អ្នកនាំពាក្យក្រុម ហ៊ូទី នៅប្រទេសយេម៉ែន លោក Mohammed Abdulsalam បាននិយាយ កាលពីល្ងាចថ្ងៃពុធថា ក្រុមនេះ បានយល់ព្រមអនុញ្ញាតឱ្យមានប្រតិបត្តិការជួយសង្គ្រោះ និងសណ្តោងនាវាដឹកប្រេងដែលឆេះ នៅសមុទ្រក្រហម។

លោក Abdulsalam ដែលមានមូលដ្ឋាននៅប្រទេសអូម៉ង់ ត្រូវបានដកស្រង់សម្តីដោយទូរទស្សន៍ al-Masirah របស់ក្រុមហ៊ូទី ដោយបាននិយាយថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីការចរចាជាមួយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប នៅទីក្រុង Muscat ប្រទេសអូម៉ង់។

យោងតាមទូរទស្សន៍របស់ក្រុមហ៊ូទី បានរាយការណ៍ថា អណ្តាតភ្លើងបានឆាបឆេះហ៊ុមព័ទ្ធនាវា រយៈពេលច្រើនថ្ងៃក្នុងពេលមានការលេចធ្លាយប្រេងឆៅ ហើយនាវានឹងត្រូវបានអូសសណ្តោងទៅកាន់កំពង់ផែមួយកន្លែងក្នុងប្រទេសអេរីទ្រា ។ នាវានេះ ត្រូវបានកំណត់អត្តសញ្ញាណថាជានាវា អ៊ឹមវី ស៊ូនៀន(MV SOUNION) ដឹកប្រេងឆៅទម្ងន់ ១៥០.០០០តោន បានឆាបឆេះចាប់តាំងពីថ្ងៃទី២៣ ខែសីហា បន្ទាប់ពីនាវា ត្រូវបានវាយប្រហារម្តងហើយម្តងទៀតនៅជិតទីក្រុងកំពង់ផែ Hodeidah ប្រទេសយេម៉ែន គ្រប់គ្រងដោយក្រុមហ៊ូធី។ ក្រុមហ៊ូទី បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើនាវានេះ។

យោងតាមសេចក្តីថ្លែងការណ៍របស់ហ៊ូទី បាននិយាយថា ការវាយប្រហារត្រូវបានធ្វើឡើងដោយទូកជាច្រើនគ្រឿង មីស៊ីលបាលីស្ទីក មីស៊ីលតម្រង់គោលដៅគ្មានយានជំរុញ និងយានដ្រូន។

ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣មក ក្រុមហ៊ូទី បានកំណត់គោលដៅលើអ្វីដែលពួកគេហៅថា នាវាដឹកទំនិញមានទំនាក់ទំនងជាមួយអ៊ីស្រាអែល នៅសមុទ្រក្រហម និងឈូងសមុទ្រ Aden ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        26
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        21
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm