ស្ថានទូតចិន តវ៉ាចំពោះការលើកឡើងទាក់ទងនឹងសមុទ្រចិនខាងត្បូងរបស់ឯកអគ្គរដ្ឋទូតជប៉ុន

2024/08/29 09:40:55 pm        49

ស្ថានទូតចិនប្រចាំនៅហ្វីលីពីន បាននិយាយក្នុងថ្ងៃព្រហស្បតិ៍ (២៩ សីហា) នេះថា ខ្លួនបានចេញការតវ៉ាការទូតទៅកាន់ស្ថានទូតជប៉ុនប្រចាំហ្វីលីពីន ជុំវិញអ្វីដែលខ្លួនហៅថា «ការលើកឡើងមិនទទួលខុសត្រូវ» របស់ឯកអគ្គរដ្ឋទូតជប៉ុន ជុំវិញឧប្បត្តិហេតុប៉ះទង្គិចគ្នារវាងចិន និងហ្វីលីពីន កាលពីពេលថ្មីៗនេះនៅដែនទឹក សៀនពិន ចែវ (Xianbin Jiao) ឬត្រូវបានគេស្គាល់ថាដែនទឹក សាប៊ីណា ស្ហូល (Sabina Shoal) នៅសមុទ្រចិនខាងត្បូង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្ថានទូតចិនបាននិយាយថា ការអត្ថាធិប្បាយនោះបានបង្ហាញពី «ការមិនអើពើនឹងការពិត និងចោទប្រកាន់ដោយគ្មានហេតុផលប្រឆាំងនឹងចិន» បន្ទាប់ពីឯកអគ្គរដ្ឋទូតជប៉ុនកាលពីថ្ងៃចន្ទ បានបង្ហោះវីដេអូនាវាឆ្មាំល្បាតឆ្នេរចិន ដោយសរសេរថា «សកម្មភាពដែលមិនអាចទទួលយកបានមួយផ្សេងទៀតនៅជុំវិញដែនទឹក Sabina Shoal»។

អ្នកនាំពាក្យចិនសង្កត់ធ្ងន់ថា សន្តិភាព និងស្ថិរភាពនៃតំបន់អាស៊ីប៉ាស៊ីហ្វិកគឺពិបាករកបានណាស់ ហើយចាំបាច់ត្រូវមានការយកចិត្តទុកដាក់ និងការពារពីបណ្តាប្រទេសក្នុងតំបន់។ អ្នកនាំពាក្យរូបនេះបន្តថា ចិនការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពទឹកដី និងសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន ហើយនៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះដែនសមុទ្រឱ្យបានត្រឹមត្រូវជាមួយហ្វីលីពីន តាមរយៈការសន្ទនា និងការពិគ្រោះយោបល់។

អ្នកនាំពាក្យក៏បានជំរុញឱ្យជប៉ុន ឆ្លុះបញ្ចាំងឱ្យស៊ីជម្រៅអំពីប្រវត្តិសាស្ត្រ ឆ្លុះបញ្ចាំងពីពាក្យសម្តី និងសកម្មភាពរបស់ខ្លួន និងរួមចំណែកបន្ថែមទៀតដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយព្យាយាមបង្កើតខ្លួនជាប្រទេសឯករាជ្យ និងគួរឱ្យទុកចិត្តពិតប្រាកដនៅក្នុងក្រសែភ្នែកអ្នកជិតខាងអាស៊ី និងសហគមន៍អន្តរជាតិ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        11
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        104
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm