សម្តេចតេជោ ៖ ឆ្លើយទៅមនុស្សមួយចំនួនថាការចូលប្រជុំ Zoom ប៉ុន្មានថ្ងៃមុន ជាការជូនសារទៅក្រុមឧទ្ទាមឲ្យភ្លឺភ្នែក

2021/09/16 07:53:35 pm        395

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានឆ្លើយទៅមនុស្សមួយចំនួនដែល​បានចូលខម៉ិនសួរការដែលសម្តេចបានចូលប្រជុំ Zoom ប៉ុន្មានថ្ងៃមុន ជាមួយក្រុមប្រឆាំងនោះ សម្តេចឆ្លើយតបថា ការចូលZOOMនោះជាការជូនសារទៅក្រុមឧទ្ទាមឲ្យភ្លឺភ្នែក​ថា កន្លែងណាក៏មានមនុស្សរបស់សម្តេចដែរ ។ សម្តេចបានបញ្ជាក់ថា សូមប្រយ័ត្នកុំធ្វើសកម្មភាពណាមួយប្រឆាំងផលប្រយោជន៍ជាតិ។

សម្តេចតេជោ បានបញ្ជាក់បន្ថែមថា សម្តេចពិតជាបានចូលប្រជុំតាម Zoom មែន ហើយពេលនេះ​គ្មានរឿងនយោបាយដែលត្រូវដោះស្រាយ ដោយការចរចានោះទេ អ្វីដែលត្រូវធ្វើគឺ​អ្នកមាន​ទោសត្រូវជាប់គុក២ភាគ៣សិន ចាំគិតដល់ការលើកលែងទោស ឬបន្ធូបន្ថយទោស។

ការឆ្លើយតបច្បាស់ៗរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ក្រោយពីក្រុមឧទ្ទាមក្រៅច្បាប់​បានវិភាគលើកខ្លួនឯងថា សម្តេចមានបំណងចង់​ចរចាជាមួយក្រុមពួកឧទ្ទាម ទើបចូលទៅក្នុងតាម Zoom បែបនេះ។

សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបតាម Facebook របស់សម្តេចផ្ទាល់ ជាមួយខ្លឹមសារថា «សម្តេចបានធ្វើច្រើនណាស់ហើយក្នុងរឿងបង្រួបបង្រួមជាតិ តែពួកក្បត់ជាតិវាមិនយល់អំពីការ​បង្រួបបង្រួមជាតិទេ។ ពេលនេះគ្មានរឿងនយោបាយដែលត្រូវដោះស្រាយ ដោយការចចានោះទេ។ អ្វីដែលត្រូវធ្វើគឺអ្នកមានទោសត្រូវ ជាប់គុក២ទៅ៣សិន ចាំគិតដល់ការលើកលែងទោស ឬបន្ធូរបន្ថយទោស។

សម្រាប់ដំណើរការនយោបាយយើងបាន និងកំពុងឈានទៅបោះឆ្នោតឃុំសង្កាត់២០២២ និងបោះឆ្នោតថ្នាក់ជាតិ២០២៣ ដោយមានការចូលរួមពីបក្សនយោបាយ ទាំងគណបក្សចាស់ និងគណបក្សដែលទើបបង្កើតថ្មីយ៉ាងច្រើន។ សុំកុំយល់ខុសថា សម្តេចចូលក្នុង Zoom ជាមួយបងប្អូនថ្ងៃមុនថា ជាការផ្តល់សញ្ញាសម្រាប់ការ​ចរចា​ឲ្យសោះ តែការចូលទៅនោះចង់​ជូនសារទៅក្រុមឧទ្ទាមឲ្យភ្លឺភ្នែកថា នៅកន្លែងណាក៏មានមនុស្សរបស់ ហ៊ុន សែន ដែរ សូមប្រុងប្រយ័ត្នកុំធ្វើសកម្មភាពណាមួយ ប្រឆាំងជាមួយផលប្រយោជន៍ជាតិ។

សូមឈប់ស្រមើស្រមៃថា បក្សដែលតុលាការរំលាយនឹងរស់ឡើងវិញ .ហ៊ុន សែន នឹងលើកលែង​ទោសឲ្យ. ហ៊ុន សែន នឹងបើកការចរចារកដំណោះស្រាយនយោបាយ. ហ៊ុន សែន ខ្លាចអន្តរជាតិ។ល។ សង្ឃឹមថាការបកស្រាយនេះ នឹងធ្វើឲ្យអ្នកវិភាគល្ងង់ទូនិងអ្នករង់ចាំការយោគយល់​ពីហ៊ុន សែន​ឬហ៊ុន សែនភ័យខ្លាចបាន​ភ្លឺស្វាងឡើងវិញបន្ទាប់ពីសន្លប់ធំអស់ប៉ុន្មាន​ថ្ងៃក្រោយzoom ៕

អត្ថបទ ៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm