រុស្ស៊ី ហាមប្រាមជាអចិន្ត្រៃយ៍មិនឲ្យចូលប្រទេសចំពោះជនជាតិអាមេរិក ៩២នាក់ រួមទាំងអ្នកយកព័ត៌មាន

2024/08/29 10:16:44 pm        53

ក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសរុស្ស៊ី បានហាមឃាត់ជា  អចិន្ត្រៃយ៍មិនឲ្យចូលប្រទេសចំពោះជនជាតិអាមេរិកចំនួន ៩២នាក់ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយប្រឆាំងរុស្ស៊ីនៃរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន។

យោងតាមសេចក្តីថ្លែងការណ៍ បានឲ្យដឹងថា ការហាមឃាត់នេះ អនុវត្តចំពោះអ្នកយកព័ត៌មានមួយចំនួនមកពីសារព័ត៌មាន Wall Street Journal, Washington Post និង New York Times។

ក្រសួង បាននិយាយថា៖«ជាការឆ្លើយតបទៅនឹងគោលនយោបាយប្រឆាំងរុស្ស៊ី ដែលបានអនុវត្តដោយរដ្ឋបាលលោក ចូ បៃដិន ជាមួយនឹងគោលដៅដែលបានកំណត់ថា«ធ្វើឲ្យទីក្រុងមូស្គូបរាជ័យជាយុទ្ធសាស្ត្រ» ជាផ្នែកសំខាន់មួយនៃការដាក់ទណ្ឌកម្មពាណិជ្ជកម្មប្រឆាំងនឹងអ្នកនយោបាយរុស្ស៊ី សមាជិកនៃសហគមន៍អាជីវកម្ម អ្នកវិទ្យាសាស្ត្រ និង ឥស្សរជនវប្បធម៌ អ្នកសារព័ត៌មាន និងអង្គការប្រព័ន្ធផ្សព្វផ្សាយ សហព័ន្ធ   រុស្ស៊ី បានចេញបម្រាមជាអចិន្ត្រៃយ៍មិនឲ្យចូលប្រទេសចំពោះពលរដ្ឋអាមេរិកចំនួន ៩២នាក់»។

ក្រសួង បានបន្តថា៖«បន្ថែមពីលើមន្រ្តីនៅថ្នាក់កំពូល និងថ្នាក់ផ្សេងទៀត នៅក្នុងទីភ្នាក់ងារសន្តិសុខ និងសេវាកម្មពិសេស ប្រធានសហគ្រាសការពារជាតិសំខាន់ៗ និងស្ថាប័នហិរញ្ញវត្ថុដែលផ្គត់ផ្គង់អាវុធដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងឧបត្ថម្ភរបបក្នុងទីក្រុងគីវ បញ្ជីឈ្មោះនៃបុគ្គលដែលត្រូវហាមមិនឲ្យប្រទេសនោះ រួមមានបុគ្គលិកសារព័ត៌មាន និង អ្នកយកព័ត៌មាននៃសារព័ត៌មានសេរី-សាកលនិយមឈានមុខគេ ដែលពាក់ព័ន្ធនឹងការផលិត និងផ្សព្វផ្សាយរឿងមិនពិតអំពីរុស្ស៊ី និងកងកម្លាំងប្រដាប់អាវុធរុស្ស៊ី និងការឃោសនាបិទបាំង «សង្រ្គាមចម្រុះ»ដែលបានបញ្ចេញដោយទីក្រុងវ៉ាស៊ីនតោន»។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        100
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        90
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        85

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm