អាមេរិកច្រានចោលគំនិតឲ្យផ្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីន នៅតំបន់កាន់កាប់ West Bank

2024/08/29 10:39:57 pm        45

សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (ទី២៨ ខែសីហា) បានច្រានចោលគំនិតឲ្យមានការផ្លាស់ទីលំនៅដ៏ធំរបស់ប្រជាជនប៉ាឡេស្ទីន នៅតំបន់កានកាប់ West Bank (វេស បែង) បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz (អ៊ីស្រាអែល ខេតហ្ស៍) បានអំពាវនាវឲ្យមាន «ការជម្លៀសបណ្តោះអាសន្ន» ចំពោះជនស៊ីវិលប៉ាឡេស្ទីន ដើម្បីធ្វើប្រតិបត្តិការមួយ។

ដោយបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដើម្បីឆ្លើយតបនឹងសំណួររបស់សារព័ត៌មាន Anadolu អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានប្រាប់ថា៖ «យើងច្រានចោលគំនិត ដែលចង់ឲ្យមានការផ្លាស់ទីលំនៅដ៏ធំរបស់ប្រជាជនប៉ាឡេស្ទីន នៅតំបន់ West Bank ទោះបីជាយើងទទួលស្គាល់ថា ការបញ្ជាឲ្យមានការជម្លៀសតាមមូលដ្ឋាន អាចចាំបាច់ក្នុងករណីខ្លះ ដើម្បីការពារអាយុជីវិតជនស៊ីវិល ក្នុងអំឡុងពេលធ្វើប្រតិបត្តិការប្រឆាំងភេរវកម្មដ៏រសើបក៏ដោយ»។

ជុំវិញការវាយលុកយោធារបស់អ៊ីស្រាអែល នៅតំបន់កាន់កាប់ West Bank អ្នកនាំពាក្យបាននិយាយថា សហរដ្ឋអាមេរិកទទួលស្គាល់នូវ «រាល់តម្រូវការសន្តិសុខជាក់ស្ដែងរបស់អ៊ីស្រាអែល ដែលរួមមានការប្រឆាំងសកម្មភាពភេរវករ នៅតំបន់ West Bank ផងដែរ»។ តែអ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា៖ «ក្នុងពេលជាមួយគ្នានេះ យើងបន្តទទូចឲ្យអាជ្ញាធរអ៊ីស្រាអែលចាត់វិធានការ ដើម្បីការពារជនស៊ីវិលទាំងអស់កុំឲ្យមានគ្រោះថ្នាក់»។

គួរបញ្ជាក់ថា កងទ័ពអ៊ីស្រាអែលកំពុងធ្វើការវាយលុកមួយ ក្នុងចំណោមការលុកផ្នែកយោធាដ៏ធំបំផុតរបស់ខ្លួន នៅតំបន់កាន់កាប់ West Bank ក្នុងរយៈពេល ២ទសវត្សរ៍មកនេះ។ ប្រតិបត្តិការនេះ រួមមានការវាយឆ្មក់ ការវាយប្រហារតាមអាកាស ហើយនិងការបំផ្លាញផ្លូវ និងអគារប៉ាឡេស្ទីន នៅទីក្រុង Jenin (ចេនីន) និងជំរុំជនភៀសខ្លួន Tulkarem (ទូលការឹម) និង Tubas (ទូបា) នៅភាគខាងជើងនៃដែនដីនេះ។ រហូតមកដល់ពេលនេះ យ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីន ១០នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីការវាយប្រហារបានចាប់ផ្តើមពេញមួយយប់ថ្ងៃអង្គារ (ទី២៧ ខែសីហា)៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm