សេចក្ដីរាយការណ៍៖ នាយកប្រតិបត្តិក្រុមហ៊ុនផលិតថ្មរបស់កូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួន ជុំវិញអគ្គិភ័យបណ្ដាលឲ្យមានអ្នកស្លាប់

2024/08/29 11:05:26 pm        32

ចៅក្រម នៅថ្ងៃព្រហស្បតិ៍ (ទី២៩ ខែសីហា) បានប្រាប់ឲ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុនផលិតថ្មលីចូមរបស់កូរ៉េខាងត្បូងដែលរោងចក្ររបស់ខ្លួនត្រូវបានអគ្គិភ័យឆាបឆេះ រហូតបណ្ដាលឲ្យមានមនុស្សស្លាប់ ២៣នាក់ កាលខែមិថុនា ត្រូវបានចាប់ខ្លួន បន្ទាប់ពីតុលាការបានអនុម័តដីកា ជុំវិញការចោទប្រកាន់ពីបទរំលោភលើច្បាប់សុវត្ថិភាពឧស្សាហកម្ម។

លោក Park Soon-kwan នាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតថ្ម Aricell ដែលគ្រប់គ្រងហ៊ុនភាគច្រើនដោយក្រុមហ៊ុន S-Connect បានសុំអភ័យទោសបន្ទាប់ពីមានអគ្គិភ័យនោះ ប៉ុន្តែនៅពេលនោះ បាននិយាយថា ក្រុមហ៊ុនបានអនុវត្តតាមការតម្រូវឲ្យមានការប្រុងប្រយ័ត្ន និងការបណ្តុះបណ្តាលសុវត្ថិភាពគ្រប់យ៉ាងទាំងអស់ សម្រាប់បុគ្គលិក។

ចៅក្រមកិច្ចការសាធារណៈ បានប្រាប់ឲ្យដឹងតាមទូរសព្ទថា តុលាការតំបន់ Suwon ដែលមានយុត្តាធិការ ចំពោះទីក្រុង Hwaseong ពោលគឺជាមូលដ្ឋានរបស់រោងចក្រនោះ បានអនុម័តដីកាឃុំខ្លួនលោក Park កាលពីល្ងាចថ្ងៃពុធ (ទី២៨ ខែសីហា) ដោយសារមានការចោទប្រកាន់កម្រិតធ្ងន់ធ្ងរលើរូបលោក។

ជាមួយគ្នានេះ ចៅក្រមរូបនោះបានបន្ថែមថា តុលាការក៏បានអនុម័តផងដែរ ចំពោះដីកាឃុំខ្លួនលើកូនប្រុសរបស់លោក Park ដែលជាអ្នកកាន់ការនៅក្រុមហ៊ុននេះ។ មេធាវីរបស់លោក Park មិនអាចទាក់ទងបានភ្លាមៗនោះឡើយ ដើម្បីសុំការអត្ថាធិប្បាយ៕

រូបភាពវីដេអូ តាមកញ្ចក់ទូរទស្សន៍ បានបង្ហាញឲ្យឃើញថា អំឡុងពេលដើរចូលក្នុងតុលាការ ដើម្បីចូលរួមសវនាការ កាលពីថ្ងៃពុធនោះ លោក Park មិនបានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាននោះទេ ជុំវិញការចោទប្រកាន់លើរូបលោក ប៉ុន្តែបាននិយាយថា៖ «ខ្ញុំសោកស្ដាយណាស់»៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        10
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm