កម្ពុជានឹងដាក់ឱ្យដំណើរការស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ក្នុងពេលឆាប់ៗ

2024/08/29 11:17:37 pm        763

ក្រសួងរ៉ែ និងថាមពល កំពុងរៀបចំផែនទីចង្អុលផ្លូវបឋម ដើម្បីប្រមូលធាតុចូលពីវិស័យពាក់ព័ន្ធ ជាពិសេសការរៀបចំបណ្តាញអគ្គិ សនី និងការគិតថ្លៃឱ្យបានរួចរាល់ រួមជាមួយការដាក់ស្ថានីយសាកអាគុយនៅគ្រប់បណ្តាលខេត្ត-ក្រុង ដែលគម្រោងនេះគ្រោងដាក់ឱ្យ ដំណើរការក្នុងពេលឆាប់ៗ។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លើកឡើងនៅក្នុងកម្មវិធីផ្សព្វផ្សាយផ្លូវការ នៃ​សេចក្តីព្រាងផែនទីបង្ហាញ ផ្លូវបឋម នៃការអភិវឌ្ឍស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី​នៅកម្ពុជា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នេះថា ចំពោះគម្រោង ជំរុញឱ្យមានស្ថានីយសាកអាគុយ នេះគឺជាការគិតគូរដ៏ខ្ពង់ខ្ពស់និងឈ្លៀសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលសម្តេចចង់ឃើញប្រទេសកម្ពុជាមានការរីកចចម្រើនមួយកម្រិតថែមទៀត។ បញ្ហានេះ កាលមុនយើងអត់មានអគ្គិសនីប្រើប្រាស់ តែឥឡូវយើងមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ដែលបច្ចុប្បន្នបានផលិតចេញពីថាមពលស្អាតមាន ថាមពលបៃតង ថាមពលអគ្គិសនី កកើតឡើងវិញ និងថាមពលព្លឺព្រះអាទិត្យ និងប្រភពផ្សេងៗទៀតដែលមានលក្ខណៈបៃតង។

ឯកឧត្តម បន្ថែមថា សម្រាប់ជំហ៊ានបន្ត គឺធ្វើយ៉ាងណាអាចយកថាមពលអគ្គិសនីនេះទៅប្រើប្រាស់សម្រាប់ផលប្រយោជន៍ លើវិស័យផ្សេងៗដូចជា ការបម្រើក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងជាក់ស្តែងការប្រើក្នុងស្ថានីយសាកអាគុយនេះជាដើម ដើម្បីបម្រើដល់វិស័យដឹកជញ្ជូន ខណៈបច្ចុប្បន្នរថយន្ត និងម៉ូតូកង់បីជាច្រើន ដែលប្រើសាំង ឬម៉ាស៊ូត គឺមានថ្លៃដើមខ្ពស់ មាន ការបំពុលបរិស្ថានច្រើន ក្នុងនោះប្រសិនយើងអាចរុញឱ្យមានការប្រើប្រាស់ថាមពលអគ្គិសនី ប្រជាពលរដ្ឋពិតជាបានចូលរួមការពារ បរិស្ថាន ជាពិសេសបរិស្ថានក្នុងទីក្រុងជាដើម ។ ជុំវិញបញ្ហានេះហើយ ទើបក្រសួងបានកំពុងគិតគូររៀបចំ សម្រាប់ការអភិវឌ្ឍស្ថានីយ បញ្ចូលថាមពលយានយន្តអគ្គិសនីនៅកម្ពុជា ដោយបានកំពុងរៀបចំផែនទីចង្អុលផ្លូវបឋម ដើម្បីប្រមូលធាតុចូលពីវិស័យពាក់ព័ន្ធ សម្រាប់ការអភិវឌ្ឍវិស័យនេះឱ្យបានឆាប់ៗ។

ឯកឧត្តម កែវ រតនៈ បញ្ជាក់ថា បច្ចុប្បន្នយើងឃើញការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា គឺមានរាប់ពាន់គ្រឿងហើយ ប៉ុន្តការប្រើ ប្រាស់នេះភាគច្រើនប្រជាពលរដ្ឋសាកនៅផ្ទះដោយខ្លួនឯង គឺមានតម្លៃខ្ពស់ ដែលបញ្ហានេះក្រសួងក៏បានគិតក្នុងក្របខណ្ឌ នៃការយក អគ្គិសនីពីតង់ស្យុងខ្ពស់ ពីខេត្តមួយទៅខេត្តមួយយកមកប្រើប្រាស់ រុញទៅដល់ទីកន្លែងដែលបានដាក់ស្ថានីយ។ ប្រការសំខាន់មួយ ទៀត ប្រសិនទុកឱ្យវិស័យឯកជនវិនិយោគ នឹងអាចមានតម្លៃខុសគ្នា ស៊ីពេលយូរ និងមានថ្លៃខ្ពស់ជាដើម។ ដូច្នេះរាជរដ្ឋាភិបាលកំណត់ ធ្វើយ៉ាងណាឱ្យអគ្គិសនីឱ្យមានតម្លៃថោក ដោយឱ្យអគ្គិសនីកម្ពុជាគឺជាអ្នកដើរតួនាំមុខ ដើម្បីជំរុញតភ្ជាប់បណ្តាញទៅដល់ សម្រាប់ បម្រើដល់ការសារថយន្តគ្រប់ទីកន្លែង ដោយស្ថាននីយ៍អាចសាកបានលឿន ក្នុងរង្វង់ប្រមាណពី ២០ ទៅ ២៥ នាទីប៉ុណ្ណោះ គឺអាច បញ្ជូលបានពេញលេញ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        101
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        206
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm