កងពលតូចដឹកជញ្ជូនលេខ៩៩ត្រៀមខ្លួនគ្រប់ពេលប្រសិនមានបទបញ្ជាឲ្យដឹកពលរដ្ឋទៅកម្សាន្តនៅខេត្តទិសឦសាន

2024/08/30 04:58:24 pm        495

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បាន​ប្រកាស​ត្រៀម​កម្លាំង, រថយន្តធំតូច និងសម្ភារៈផ្សេងៗទៀតគ្រប់ពេលវេលាទាំងអស់​ប្រសិនបើមាន​បទ​បញ្ជា​ពី​រាជរដ្ឋាភិបាល​ឲ្យដឹកបងប្អូនប្រជាពលរដ្ឋទៅទស្សនាកម្សាន្តនៅខេត្តតំបន់ភូមិភាគឦសាននោះ។

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTV នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ​លោក​ឧត្តម​សេនីយ៍ទោ ហ៊ុល សំអុន បានលើកឡើងថា នាយទាហាន នាយទាហានរង ពលទាហាន​ទាំងអស់ដែលចំណុះឲ្យកងពលតូចដឹកជញ្ជូនលេខ៩៩ ត្រៀមខ្លួនជានិច្ចមិនថាយប់ ឬថ្ងៃនោះ​ឡើយ ដោយនឹង ចេញប្រតិបត្តិការភ្លាមៗ និងគ្រប់កាលៈទេសៈទាំងអស់ រាល់បទបញ្ជា ពីអគ្គ​នាយកដ្ឋាន​ភស្តុភារ ហិរញ្ញវត្ថុ របស់ក្រសួងការពារជាតិ, ពីរាជរដ្ឋាភិបាល ដើម្បីចុះ​អន្តរាគមន៍​ហេតុការណ៍​ផ្សេងៗ ដូចជាបងប្អូនប្រជាពលរដ្ឋជួបគ្រោះមហន្តរាយជាយថាហេតុណាមួយ និង​ជា​ពិសេស​ទៅ​ទៀតនោះត្រៀមដឹកប្រជាពលរដ្ឋទៅកាន់ខេត្តទិសឦសានប្រសិនបើមានបទបញ្ជា ស្រប​ទៅតាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបាន​ប្រកាស​កាលពីកន្លងទៅថ្មីៗនេះថា នឹងរៀបចំឲ្យបងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​ដើរ​លេង​កម្សា​ន្ត​នៅ​តាម​បណ្តោយព្រំដែន និងខេត្តចំនួនបួន ដែលគេចោទរាជរដ្ឋាភិបាល​កាត់ឲ្យវៀតណាម​នោះ​ជា​រៀង​រាល់​ចុងសប្តាហ៍ដោយមិនគិតលុយទាំងអស់រហូតដល់ចុងឆ្នាំ២០២៤នេះ។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ក៏បានអះអាងផងដែរថា នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ នៃកងពលតូចដឹកជញ្ជូនលេខ៩៩ ក៏បានគាំទ្រយ៉ាងពេញ​ទំហឹង​​ចំពោះកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍(CLV-DTA) និង«មូលនិធិ​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធតាមព្រំដែន» រួមទាំងប្តេជ្ញាជាថ្មីថា ការពារឲ្យបានដាច់ខាតនូវរដ្ឋធម្មនុញ្ញ រាជ​រដ្ឋាភិបាល​ស្រប់​ច្បាប់ដែលកើតចេញពីការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យ សេរីពហុបក្ស នឹង​ត្រៀម​ទប់​ស្កាត់ និងកំចាត់ចោលរាល់ជនទាំងឡាយណាដែលមានការញុះញង់ និង​ប៉ុន​ប៉ង​ធ្វើ​ឲ្យ​ប្រទេស​មាន​ភាពវឹកវរ និងបំផ្លាញសុខសន្តិភាព និងភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​មាន​សព្វថ្ងៃនេះផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        149
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        125
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm