កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំអាស៊ីអឺរ៉ុបលើកទី១៣ នៅថ្ងៃទី២៥និង២៦ខែវិច្ឆិកាខាងមុខនេះ

2021/09/16 09:34:21 pm        548

ភ្នំពេញ ៖ កិច្ចប្រជុំអាស៊ីអឺរ៉ុបលើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងរៀបចំឡើងតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី ២៥និង២៦ខែវិច្ឆិកាឆ្នាំ២០២១ខាងមុខនេះ នឹងមានការអញ្ជើញចូលរួមពីបណ្តាមេដឹកនាំនៃប្រទេស និងស្ថាប័នជាសមាជិកចំនួន៥៣។

ឯកឧត្តម លុយ ដេវីដ រដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជា​អនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ បានបញ្ជាក់ថា កិច្ច​ប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងរៀបចំឡើងនៅថ្ងៃទី ២៥ និង ២៦ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ តាមប្រពន្ធ័អនឡាញ។

ឯកឧត្តមបន្តថា កិច្ចប្រជុំនេះ ត្រូវបានលើកពេលជាច្រើនដងដោយសារតែកម្ពុជា និងសមាជិក ASEM ចង់រៀបចំកិច្ចប្រជុំនេះ ដោយផ្ទាល់ ប៉ុន្តែមកដល់ពេលនេះ ស្ថានភាពវិបត្តិកូវីដ១៩ នៅតែបន្តឆ្លងរាតត្បាត ដូច្នេះមិនអាចអោយកម្ពុជា ក៏ដូចជាប្រទេស​ជាសមាជិករៀបចំកិច្ចប្រជុំ​ដោយផ្ទាល់បានទេ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ក្នុងវេទិកាពិភាក្សាសារព័ត៌មានតាម ប្រព័ន្ធហ្សូម (Zoom Meeting) រៀបចំធ្វើទ្បើងដោយក្លឹបអ្នកកាសែតកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ក្រោមប្រធានបទ “ការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប” ។

ឯកឧត្តម លុយ ដេវីដេ បានបន្តទៀតថា កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ដែលធ្វើឡើងរយៈពេល២ ថ្ងៃខាង មុខនេះនឹងរៀបចំឡើង ផ្តោតលើអន្តរកម្មនៃគំនិតសំខាន់ៗចំនួន ៤ គឺពហុភាគី កំណើន ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាព។

ជាមួយគ្នានោះដែរ កិច្ចប្រជុំកំពូលASEM នឹងផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗចំនួន៤ដល់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ ទី១.បង្ហាញពីភាពចាស់ទុំខាងផ្នែក នយោបាយការទូត និងជាឱកាស​លើក​មុខមាត់កម្ពុជា​លើឆាកអន្តរជាតិ ទី២. ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេស​ជាសមាជិកទី៣ បង្ហាញពិភលោកថា កម្ពុជា មានស្ថិរភាពនយោបាយ ពេញលេញ និងទី៤ កម្ពុជាបានបង្ហាញពី​អរិយធ៌ម វប្បធម៌ ទាក់ទាញទេសចរណ៍ វិនិយោគិនបរទេស។

ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ក៏បានបញ្ជាក់ពីសារៈសំខាន់នៃតួនាទី​របស់​អ្នកសារព័ត៌មានក្នុងការចូលរួមចំនែកផ្សព្វផ្សាយព័ត៌មាន​ជុំវិញព្រឹត្តិការណ៍​ជាប្រវត្តិសាស្រ្ត​ដោយផ្តោតលើ៣ដំណាក់កាលសំខាន់ គឺទី១សកម្មភាពមុនពេលកិច្ចប្រជុំមកដល់ ដូចជា​ការ​ផ្សព្វផ្សាយ​អត្ថបទ បទយកការណ៍ កិច្ចពិភាក្សា ពាក់ព័ន្ធ ទី២ ក្នុងអំឡុងពេលកិច្ចប្រជុំ និងទី៣ ក្រោយកិច្ចប្រជុំដោយត្រូវគឺចងក្រងឯកសារលទ្ធផល និង បញ្ហាពាក់ព័ន្ធនឹងកិច្ចប្រជុំ។

ឯកឧត្តម ក៏បានបន្ថែមដែរថា នៅក្នុងកិច្ចប្រជុំកំពូលASEM ក៏នឹងមានវេទិកានិពន្ធនាយកដោយ​នឹង​មានការចូលរួមពីសំណាក់និពន្ធនាយក មកពីប្រទេសជាសមាជិក ហើយប្រធានបទសំខាន់នោះគឺ ទី១ ការពង្រឹងកិច្ចសហប្រតិបត្តិ ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ទី២ ការចែករំលែក​នូវអ្វីដែល​ជា​បទពិសោធន៍របស់អ្នកសារព័ត៌មាន ទី៣ វេទិការសាធារណៈ ពិភាក្សាតុមូល អំពីតួនាទីអ្នក​សារព័ត៌មាន​ក្នុងសម័យឌីជីថលលើព័ត៌មានមិនពិត និង ព័ត៌មានប្រជាពលរដ្ឋ ។

សូមបញ្ជាក់ថា កម្ពុជាបានក្លាយជាសមាជិក នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅឆ្នាំ២០០៤ និងត្រូវបាន​ផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣នេះ ដោយនឹង​មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំកំពូល នៃប្រទេសនៅតំបន់អឺរ៉ុប និងអាស៊ី លេខាធិការដ្ឋាន​អាស៊ាន និងសហភាពអឺរ៉ុបចំនួន៥៣ប្រទេស និងដៃគូ៕

អត្ថបទ ៖ ដាវណ្ណ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm