គរុនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់អប់រំ ធ្វើការដាក់បង្ហាញស្នាដៃស្រាវជ្រាវរបស់ខ្លួន

2024/08/30 06:16:17 pm        364

គរុនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់អប់រំ វិជ្ជាជីវៈគ្រូបង្រៀនកម្រិតឧត្តម បរិញ្ញាបត្រ បូក២ ជំនាន់ទី២ បាន​ដាក់​បង្ហាញស្នាដៃស្រាវជ្រាវរបស់ខ្លួននៅទីតាំងវិទ្យាស្ថានជាតិអប់រំ។ ការដាក់​បង្ហាញ​ស្នាដៃ​នេះ ធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ សីហា រហូតដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤។

សម្រាប់ការរៀបចំពិព័រណ៍នេះ ឯកឧត្តម សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ បានលើក​ឡើង​ថា គរុនិស្សិតតម្រូវឱ្យធ្វើការស្រាវជ្រាវ ដើម្បីដាក់តាំងបង្ហាញស្នាដៃចំនួនពីរដងក្នុងមួយឆ្នាំ។ ការតាំងពិព័រណ៍ លើកទី២នេះ គរុនិស្សិតដែលចូលរួមមានចំនួន ៧៦៥ នាក់ ចែកចេញជា ១៩​មុខ​វិជ្ជា​ឯកទេស ស្មើនឹង៣៦ ថ្នាក់។ ឯកឧត្តមបន្តថា គរុនិស្សិតទាំង៧៦៥នាក់នេះ បានលើក​យក​ប្រធាន​បទស្រាវជ្រាវថ្មីចំនួន៨០ មកដាក់តាំង ពិព័រណ៍។ ប្រធានបទទាំង៨០នេះ ត្រូវ​បាន​បែង​​ចែក​ជា៥បណ្តុំដូចលើកទី១ដែររួមមាន៖ ផ្នែកផលិតសម្ភារឧបទេស ផ្នែកនវានុវត្តន៍ ផ្នែក​សរសេរ សៀវភៅកិច្ចតែងការបង្រៀន ផ្នែកសៀវភៅលំហាត់ឬសៀវភៅពិសោធន៍ និងផ្នែក​សរសេរ​សៀវភៅ​សិក្សាគោល។

សម្រាប់ការរៀបចំឱ្យមានពិព័រណ៍នេះ លោក អ៊ុក ចលនា ជាតំណាងក្រុមគីមីវិទ្យា លើកឡើងថា ក្រុមរបស់គាត់ បានរួមគ្នាបង្កើត អាគុយទឹកសមុទ្រ។ អាគុយទឹកសមុទ្រ គឺជាការយកទឹកសមុទ្រ មក​ប្រើប្រាស់បំប្លែងទៅជាថាមពលអគ្គិសនី ដើម្បីចូលរួមបង្ហាញជាស្នាដៃ។

ក្នុងពិធី​បើក​ពិព័រណ៍នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានកោតសសើរ​ចំពោះស្នា​ដៃ​ស្រាវជ្រាវ របស់គរុនិស្សិតផងដែរ។ ទន្ទឹមនឹងការកោតសសើរ ឯកឧត្តម បានផ្ដល់​ជា​អនុសាសន៍ ដោយណែនាំទៅកាន់ គរុនិស្សិត ត្រូវធ្វើការប្រកបដោយមនសិការវិជ្ជាជីវៈ ត្រូវមាន​និយ័តភាព​ក្នុង​ពេលបំពេញការងារ ត្រូវខិតខំបញ្ចេញឱ្យអស់ពីសមត្ថភាពក្នុងការផ្ទេរចំណេះដឹង ជំនាញ និងបទពិសោធន៍ និង ត្រូវបន្តធ្វើការសិក្សាស្រាវជ្រាវជាប្រចាំ ដើម្បីអភិវឌ្ឍចំណេះដឹង ជំនាញ និងឥរិយាបថ ក្នុងការបង្រៀន និងរៀនប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm