លោកស្រី Harris ប្ដេជ្ញាប្រើវិធីសាស្រ្តតឹងរ៉ឹងលើអន្តោប្រវេសន៍ និងបន្តគាំទ្រសព្វាវុធដល់អ៊ីស្រាអែល

2024/08/30 07:19:21 pm        246

លោកស្រី កាម៉ាឡា ហារីស (Kamala Harris) បានប្ដេជ្ញាប្រើនូវវិធីសាស្រ្តដ៏កាន់តែតឹងរ៉ឹងចំពោះអន្តោប្រវេសន៍នៅតាមព្រំដែនភាគខាងត្បូងរបស់សហរដ្ឋអាមេរិក ហើយបាននិយាយថា លោកស្រីនឹងមិនផ្អាកអាវុធទៅអ៊ីស្រាអែលឡើយ នៅក្នុងបទសម្ភាសន៍លើកដំបូងរបស់ខ្លួនជាមួយស្ថាប័នព័ត៌មាន CNN ដ៏ធំ ចាប់តាំងពីក្លាយជាបេក្ខភាពប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យមក។

នៅក្នុងបទសម្ភាសន៍ជាមួយ CNN លោកស្រី Harris បានព្យាយាមបង្ហាញថាខ្លួនជាអ្នកគ្រប់គ្រងលើបញ្ហា និងផ្តល់ឱ្យប្រជាជនអាមេរិកនូវទំនុកចិត្តលើគោលជំហរនៃគោលនយោបាយរបស់លោកស្រី ជាមួយនឹងរយៈពេលតិចជាងពីរខែរហូតដល់ថ្ងៃបោះឆ្នោតនៅថ្ងៃទី០៥ ខែវិច្ឆិកា។

លោកស្រី Harris បាននិយាយថានឹងបន្តការជំរុញឱ្យមានច្បាប់ព្រំដែនដ៏ទូលំទូលាយដែលនឹងរឹតបន្តឹងការធ្វើអន្តោប្រវេសន៍ចូលអាមេរិក ហើយបានប្តេជ្ញាថានឹង «អនុវត្តច្បាប់» ប្រឆាំងនឹងការឆ្លងកាត់ព្រំដែន។ លោកស្រីក៏បានបង្ហាញជំហរគាំទ្រដូចគ្នានឹងលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ចំពោះអ៊ីស្រាអែល និងបានច្រានចោលការអំពាវនាវពីអ្នកចំនួននៅក្នុងបក្សប្រជាធិបតេយ្យ ដែលថាទីក្រុងវ៉ាស៊ីនតោនគួរតែគិតឡើងវិញអំពីការបញ្ជូនអាវុធទៅឱ្យអ៊ីស្រាអែល ដោយសារតែចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនកើនឡើងយ៉ាងខ្លាំងនៅក្នុងតំបន់ហ្កាហ្សា។

ក្នុងបទសម្ភាសន៍រួមគ្នានឹងដៃគូប្រជែងតំណែងរបស់ខ្លួនគឺលោក ធីម វ៉លស៍ (Tim Walz) នោះ លោកស្រី Harris ក៏បាននិយាយផងដែរថា លោកស្រីចង់បន្ថែមសមាជិកបក្សសាធារណរដ្ឋទៅក្នុងគណៈរដ្ឋមន្ត្រីរបស់ខ្លួន ប្រសិនបើជាប់ឆ្នោត។ ចាប់តាំងពីក្លាយជាបេក្ខភាពប្រធានាធិបតីបក្សប្រជាធិបតេយ្យកាលពីខែមុនមក លោកស្រី Harris ទទួលបានគាំទ្រខ្លាំងនៅក្នុងការស្ទង់មតិ បង្កើនចំនួនប្រាក់រៃអង្គាសសម្រាប់យុទ្ធនាការរាប់រយលានដុល្លារ និងបានថ្លែងសុន្ទរកថាយុទ្ធនាការពោរពេញដោយកម្លាំងជាបន្តបន្ទាប់៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm