អភិបាលខេត្តកំពត ៖ ដីរបស់រដ្ឋត្រូវតែរដ្ឋជាអ្នកកាន់កាប់គ្រប់គ្រង់ តែបើដីឯកជន រដ្ឋបាលខេត្តត្រូវចុះបញ្ជីជូនម្ចាស់គេ

2021/09/16 09:59:47 pm        597

កំពត ៖ ឯកឧត្តម ជាវ តាយ បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃចូលកាន់តំណែងជាអភិបាលខេត្តកំពត ឯកឧត្តមមិនដែលប៉ះពាល់ដីរដ្ឋ ឬដីបុគ្គលណានោះទេ ព្រោះដីរបស់រដ្ឋត្រូវតែរដ្ឋជាអ្នកកាន់កាប់គ្រប់គ្រង់ តែបើដីឯកជន រដ្ឋបាលខេត្តត្រូវធ្វើការចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធិជូនម្ចាស់គេដែរ។

ការលើកឡើងបែបនេះ របស់អភិបាលខេត្តកំពត ក្នុងកិច្ចប្រជុំជំរុញនិតិវិធីដោះដូរតារាងបាល់បោះ ជាមួយពហុកីឡដ្ឋានថ្មីសាងសង់ដោយក្រុមហ៊ុន អេស អា វី(SRV) គ្រុបនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។

ឯកឧត្តម បានបន្តថា ចំពោះករណីពហុកីឡដ្ឋានថ្មីស្ថិតក្នុងសង្កាត់បឹងទូក ក្រុងបូកគោ ដែលជាប់ពាក់ព័ន្ធនឹងកិច្ចសន្យាសាងសង់ និងដោះដូររវាងរវាង ក្រសួងអប់រំយុវជន និងកីឡា និងក្រុមហ៊ុន SRV Grup,Co.ltd រដ្ឋបាលខេត្តមិនមានសិទ្ធិក្នុងការសម្រេចនោះទេ មានតែក្រសួងអប់រំ និងក្រសួងហិរញ្ញវត្ថុ ប៉ុណ្ណោះទើបមានសិទ្ធិសម្រេចបញ្ចប់រឿងជាមួយក្រុមហ៊ុនបាន។

នៅពេលដែលមានការសម្រេចពីក្រសួងទាំងពីរ នឹងក្រុមហ៊ុនរួច ទើបរដ្ឋបាលខេត្ត​មានសិទ្ធ​ក្នុងការ​ចុះបញ្ជី​ចេញប័ណ្ណកម្មសិទ្ធជូនដល់ក្រុមហ៊ុន។ប៉ុន្តែកិច្ចប្រជុំនាពេលនេះ​ ដើម្បីពិភាក្សាប្រមូល​ធាតុ​ចូល​ពីជំនាញ និងអាជ្ញាធរពាក់ព័ន្ធឲ្យបានលម្អិត ដើម្បីជំរុញ​នីតិវិធី​នឹងឈានទៅបញ្ចប់បញ្ហា​ដែលជាប់​គាំងអស់ជាង១០ឆ្នាំមកនោះ។

តាមរបាយការណ៍ បានឲ្យដឹងថា ក្នុងអំឡុងឆ្នាំ២០០៧ ក្រុមហ៊ុន SRV Grup,Co.ltd បានដាក់សំណើ​សុំប្ដូរទីតាំង​ដីទីលានបាល់បោះទំហំ ១៤២៦ម៉ែត្រការ៉េ និងដីទីលានបាល់ទាត់ទំហំ ៣២៥០០ម៉ែត្រការ៉េ​ នៅក្រុងកំពត​ ជាថ្នូរនឹងដីទីលានពហុកីឡដ្ឋាន​បាល់ទាត់ថ្មី បច្ចុប្បន្ន​នៅភូមិបឹងទូក ក្រុងបូកគោ ដែលមានទំហំ៥ម៉ឺនម៉ែត្រការ៉េ។

ក្នុងកិច្ចសន្យានោះក្រុមហ៊ុនត្រូវកសាងនូវហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ នឹងវិស័យកីឡាជាច្រើន។ ប៉ុន្តែដោយសារការអនុវត្តរបស់ក្រុមហ៊ុនមិនឆ្លើយតបតាមកិច្ចសន្យា លក្ខណៈស្តង់ដារ បទដ្ឋាន​បច្ចេកទេស នៃសំណង់សម្រាប់បម្រើវិស័យកីឡា និងអូសបន្លាយពេលវេលាផងនោះ រាជរដ្ឋាភិបាល​ក៏បានឯកភាពជាគោលការណ៍ ​តាមសំណើរបស់ក្រសួងអប់រំយុវជន និងកីឡា គឺអនុញ្ញាតឲ្យប្ដូរតែទីតាំងដីបាល់បោះ ទំហំ១៤២៦ម៉ែត្រការ៉េ ប៉ុណ្ណោះ ហើយដីទីលាន​កីឡាបាល់ទាត់​ទំហំ៣២.៥០០ម៉ែត្រការ៉េ ត្រូវដកហូតយកមករក្សាជាទ្រព្យសម្បត្តិរដ្ឋវិញ រហូតសព្វថ្ងៃនេះ។ ប៉ុន្តែបញ្ហាត្រង់ថា ពហុកីឡដ្ឋានថ្មីនៅក្រុងបូកគោ របស់ក្រុមហ៊ុន នៅមិនទន់បានចុះបញ្ជីថាជាកម្មសិទ្ធិរបស់ភាគីណានៅឡើយ ដោយសារដំណោះស្រាយក្នុងកិច្ចសន្យារវាងក្រសួងអប់រំ និងភាគីក្រុមហ៊ុនមិនទាន់មានការឯកភាពគ្នា៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm