កីឡាករ​ថ្មី​របស់ West Ham ៤​នាក់​នឹង​អាច​ចូល​លេង​លើកដំបូង​យប់​នេះ​ពេល​ជួប Dinamo Zagreb

2021/09/16 10:28:05 pm        146

​បាល់ទាត់៖ ​ក្រុម​ញញួរ​ធំ West Ham ទំនងជា​នឹងដាក់​កីឡាករ​ចំនូល​ថ្មី​ទាំង ៤​រូប​ដែល​ទិញ​បាន​នៅ​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើកចំហ​នា​ពេល​កន្លងមក ​ឱ្យចូល​លេង​ជា​លើកដំបូង​រាត្រី​នេះ​ពេល​ជួប​ជាមួយ Dinamo Zagreb នៅ​ក្របខណ្ឌ UEFA Europa League​។

​​ខ្សែការពារ​ទិញ​ពី Chelsea, Kurt Zouma រួមជាមួយ Nikola Vlasic, Alphonse Areola និង Alex Kral អាច​ស្ថិតក្នុង​បញ្ជី ១១នាក់​ដំបូង​របស់ West Ham រាត្រី​នេះ នេះ​បើតាម​ការលើកឡើង​រប​ស់​អ្នកចាត់ការ​លោក David Moyes​។ ​West Ham មកទល់ពេលនេះ​មិនទាន់​ចាញ់​នៅឡើយ​រដូវ​កាល​នេះ​នៅ​ក្របខណ្ឌ English Premier League បន្ទាប់ពី​ចាប់ផ្តើម ៤ប្រកួត​ឈ្នះ២ និង​ស្មើ២​។ ​West Ham នឹងមាន​អ្នកគាំទ្រ​ប្រមាណ ២០០០នាក់​ទៅ​ទស្សនា​ផ្ទាល់​នៅ​កីឡដ្ឋាន Stadion Maksimir របស់ Dinamo Zagreb នៃ​ប្រទេស​ក្រូ​អាស៊ី​។

​​West Ham ឆ្លង​មកដល់​វគ្គ​វិលជុំ​ក្នុង​ពូ​ល​នេះ​ដោយ​ស្វ័យប្រវត្តិ​មិនបាច់​លេង​វគ្គ Play-Off ឡើយ​ក្រោយ​បញ្ចប់​នៅចំណាត់ថ្នាក់​លេខ ៦ រដូវ​កាល​មុន​។ ​ក្រុម​របស់លោក David Moyes ក៏មាន​បញ្ហា​របួស​កីឡាករ​បន្តិចបន្តួច​ដែរ តែ​ខ្សែប្រយុទ្ធ Michail Antonio ដែល​ត្រូវបាន​បណ្តេញចេញ​ចុង​សប្តាហ៍​កន្លងទៅ​ពេល​លេង​ទល់នឹង Southampton នោះ​នឹង​នៅតែ​ជា​ជម្រើស​ដំបូង​ដដែល​សំរាប់ West Ham៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm