អាមេរិកជំរុញឲ្យហុងឌុយរ៉ាសពិចារណាឡើងវិញ លើការដកសន្ធិសញ្ញា ខណៈប្រធានាធិបតីព្រមានពីគ្រោងការប្រឆាំងខ្លួន

2024/08/30 10:35:19 pm        16


ក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ (ទី២៩ ខែសីហា) បានជំរុញឲ្យប្រទេសហុងឌុយរ៉ាសពិចារណាឡើងវិញនូវចេតនារបស់ខ្លួន ក្នុងការចាកចេញពីសន្ធិសញ្ញាបត្យាប័នដែលមានជាយូរមកហើយ ខណៈដែលប្រធានាធិបតីហុងឌុយរ៉ាស លោកស្រី Xiomara Castro បានព្រមានអំពីផែនការប្រឆាំងនឹងរដ្ឋាភិបាលឆ្វេងនិយមរបស់លោកស្រីចំពេលមានជម្លោះការទូតថ្មី រវាងប្រទេសទាំង២។

បន្ទាប់ពីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភ ចំពោះកិច្ចប្រជុំ រវាងមន្ត្រីការពារជាតិហុងឌុយរ៉ាស និងវេណេស៊ុយអេឡា លោកស្រី Castro ដែលបានបញ្ជាឲ្យរដ្ឋាភិបាលរបស់លោកស្រីដកខ្លួនចេញពីសន្ធិសញ្ញា បានលើកឡើងថា សន្ធិសញ្ញានេះកំពុងត្រូវបានប្រើប្រាស់ ដើម្បីធ្វើអន្តរាគមន៍ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។

លោក Castro បាននិយាយថា៖ «ផែនការមួយកំពុងត្រូវបានបង្កើតឡើង ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលរបស់ខ្ញុំ ហើយវាជារឿងសំខាន់ដែលប្រជាជនត្រូវដឹងពីរឿងនេះ»។ លោកស្រីបានបន្ថែមថា៖ «ខ្ញុំនឹងមិនអនុញ្ញាតឲ្យឧបករណ៍ធ្វើបត្យាប័នត្រូវបានប្រើប្រាស់ ដើម្បីបំភិតបំភ័យ ឬបង្ខូចកេរ្តិ៍ឈ្មោះកងកម្លាំងប្រដាប់អាវុធហុងឌុយរ៉ាសនោះឡើយ។ យើងការពារកងកម្លាំងប្រដាប់អាវុធរបស់យើង មិនមែនការធ្វើរដ្ឋប្រហារនោះទេ»។

បើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលរៀបរាប់ប្រវត្តិសន្ធិសញ្ញាបត្យាប័ន បានប្រាប់ឲ្យដឹងថា សន្ធិសញ្ញានេះនៅតែមានជាធរមាន។ មន្ត្រីរូបនេះបាននិយាយការពារកិច្ចព្រមព្រៀងធ្វើបត្យាប័ននេះថា ជាផលប្រយោជន៍ដល់គ្នាទៅវិញទៅមក សម្រាប់ប្រទេសទាំង២។

គួរបញ្ជាក់ថា សន្ធិសញ្ញាបត្យាប័នដែលបានមានរយៈពេលជាង ១សតវត្សរ៍មកហើយ បានជួយសម្រួលដល់ការធ្វើបត្យាប័នជនជាតិហុងឌុយរ៉ាសដែលមានឋានៈខ្ពស់ៗទៅកាន់សហរដ្ឋអាមេរិក ក្នុងនោះរួមទាំងអ្នកកាន់តំណែងមុនរបស់លោកស្រី Castro ផងដែរ គឺអតីតប្រធានាធិបតី លោក Juan Orlando Hernandez៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        264
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        306
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        285

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm