បន្ទាប់ពីករណីវាយប្រហារដោយកាំបិតនៅក្នុងទីក្រុង Solingen បណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់ រដ្ឋាភិបាលចម្រុះអាល្លឺម៉ង់ បានឯកភាពគ្នា ដើម្បីរឹតបន្តឹងច្បាប់អាវុធ និងអន្តោប្រវេសន៍ ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌អាល្លឺម៉ង់ បានបង្ហាញវិធានការថ្មីដែលនឹងរួមបញ្ចូលទាំងច្បាប់តឹងរឹងជាងមុន សម្រាប់ការកាន់កាំបិតនៅតាមទីសាធារណៈ បង្កើនសមត្ថភាពសម្រាប់កងកម្លាំងសន្តិសុខ ហើយនិងការរឹតត្បិតអត្ថប្រយោជន៍របស់រដ្ឋាភិបាលសម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន តាមករណីជាក់ស្តែង ។
ច្បាប់ស្នើសុំនេះ នឹងត្រូវពិភាក្សាជាមួយក្រុមអ្នកតំណាងមកពីរដ្ឋសហព័ន្ធ និងសមាជិករបស់គណបក្សប្រឆាំងធំបំផុត គឺគណបក្សអភិរក្សនិយមនៅសប្តាហ៍ក្រោយ ៕