ក្រុមគ្រួសារសាច់ញាតិចំណាប់ថ្នូរអ៊ីស្រាអែលដែលត្រូវបានចាប់យកទៅនៅក្នុងតំបន់ហ្កាហ្សា នាំគ្នាតវ៉ានៅតំបន់ព្រំដែន សម្រុកទៅកាន់ព្រំដែន និងទាមទារកិច្ចព្រមព្រៀងឲ្យដោះលែងមនុស្សជាទីស្រលាញ់របស់ពួកគេ ។
ដោយកាន់រូបថត និងពាក់អាវយឺតប្រឡាក់ថ្នាំពណ៌ក្រហម ក្រុមគ្រួសារទាំងនេះ បានជួបជុំគ្នានៅនៅភូមិ Nirim ស្ថិតនៅតំបន់ភាគខាងត្បូងអ៊ីស្រាអែល ដែលមានចម្ងាយប្រហែល ២គ.មប៉ុណ្ណោះពីព្រំដែន ។
ពួកគេបានចាប់ផ្តើមតវ៉ាជាមួយនឹងការស្រែកពាក្យស្រលាញ់ និងការគាំទ្រ ដោយប្រើប្រាស់ឧបករណ៍បំពងសំឡេងតម្រង់ព្រំដែនតំបន់ហ្កាហ្សា ។
លោក Jon Polin ដែលកូនប្រុស Hersh Goldberg-Polin របស់លោកត្រូវបានក្រុមហាម៉ាស់ចាប់ជាចំណាប់ថ្នូរ ចេញពីពិធីបុណ្យតន្រ្តី Supernova Sukkot Gathering និយាយថា អ្វីដែលអ្នកត្រូវដឹងហើយមនុស្សទាំង ១០៧នាក់ដែលអ្នកត្រូវការដឹង គឺមិនមែនមានតែសាច់ញាតិនៅទីនេះ និងមនុស្ស ៩លាននាក់ នៅក្នុងប្រទេសនេះនោះទេ ប៉ុន្តែគឺមនុស្សនៅលើពិភពលោក កំពុងតស៊ូដើម្បីអ្នក ។
ចំណែកឯម្តាយរបស់លោក Goldberg-Polin គឺអ្នកស្រី Rachel Goldberg បានលើកដៃរបស់អ្នកស្រីឡើងលើ ពេលគាត់និយាយតាមក្បាលមីក្រូហ្វូនថា ពួកយើងស្រលាញ់អ្នក ។ អ្នកត្រូវតែរឹងប៉ឹងឡើងដើម្បីរស់ ។
នៅត្រង់ចំណុចមួយ ក្រុមបាតុកមួយចំនួននាំគ្នាសម្រុកទៅកាន់តំបន់ព្រំដែនដែលនៅឆ្ងាយពីកន្លែងពួកគេតវ៉ា ៕

