មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល ចលនាមហាជន ថ្កោលទោសទណ្ឌិតក្បត់ជាតិបីជំនាន់ ដែលនិយាយមួលបង្កាច់អំពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល

2024/08/31 01:07:23 am        91

ភ្នំពេញ ៖ អ្វីដែលជាផែនការទុច្ចរិតរបស់ទណ្ឌិត សម រង្ស៊ី ដែលញុះញង់ឱ្យប្រជាពលរដ្ឋផ្ទុះកំហឹងតាមរយៈការបង្កើតនូវព័ត៌មានមិនពិតលើគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ នៅទីបំផុតបានជំរុញឱ្យខ្មែរកាន់តែរួបរួមគ្នា។ ប៉ុន្មានថ្ងៃមកនេះ ខណៈមហាចលនាជាតិខ្មែរ ដែលរួមកិច្ចសហការជាមួយរាជរដ្ឋាភិបាល បានបកអាក្រាត និងថ្កោលទោស នូវល្បិចកលលាបពណ៌ ចោទប្រកាន់ថាគំរោងអភិវឌ្ឍន៍ តំបន់ត្រីកោណ បានធ្វើឱ្យបាត់បង់ទឹកដីខេត្តខ្មែរទាំងបួននោះមក សម រង្ស៊ី បានបំបែរមុខព្រួញចោទថា រាជរដ្ឋាភិបាល អស់លុយធ្វើផ្លូវ ដោយសារតែចំណាយលុយជាតិរយលានដុល្លារ Free នៅក្នុងកីឡាស៊ីហ្គេម ឆ្នាំ២០២៣។

ប៉ុន្តែនៅពេលដែលទណ្ឌិតរូបនេះ កាន់តែបង្កើនលើការប្រឌិតព័ត៌មានមិនពិតទាំងនេះពលរដ្ឋខ្មែរ ដែលជាសាក្សីជាក់ស្តែងនៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា គឺព័ត៌មានក្លែងក្លាយទាំងនោះហើយ បានជួយជំរុញឱ្យពលរដ្ឋកាន់តែឃើញជាក់ស្តែងនូវទង្វើក្បត់ជាតិ និងក្បត់ប្រជាជន ដោយសារតែគេបានឃើញថាសម្តីចោទប្រកាន់ទាំងនោះ ខុសពីការពិតទាំងស្រុង។

ប្រធានបណ្តុំអង្គការសមាគមស៊ីវិល លោក ហេង សំណាង បានថ្លែងថា ៖ “ប៉ុន្តែនៅក្នុងន័យនយោបាយ ខ្ញុំចង់ឆ្លើយតបវិញថា ចំពោះគម្រោងរបស់ក្រុមជ្រុលនិយម ខ្ញុំគិតថាមិនដែលបានប្រយោជន៍ដល់សង្គមជាតិឡើយ។ ប៉ុន្តែអ្វីដែលគាត់កំពុងតែធ្វើនេះហាក់បីដូចជាចូលរួមច្រានចលនាមួយឱ្យប្រជាពលរដ្ឋគេបានដឹងក្រយ៉ៅរបស់គាត់កាន់តែអាក្រក់ទៅៗ នូវនយោបាយខ្មៅកខ្វក់។ ហេតុអ្វីបានជាយើងនិយាយអញ្ចឹងគឺគាត់តែងតែបង្កើតនិងប្រឌិតព័ត៌មានម្តងហើយម្តងទៀត ក្រឡៃការពិត មូលបង្កាច់ ជាពិសេសគឺចោទប្រកាន់ទៅដល់ឥស្សរជនឬរាជរដ្ឋាភិបាលនីតិកាលទី៧តែម្តង។ អញ្ចឹងអ្នកណាចូលរួមឆ្លើយតប គឺមហាជន”។

លោក ហេង សំណាង បានបន្តថា “ឥឡូវគេចូលរួមឆ្លើយតបគ្រប់គ្នាហើយ ហើយអ្វីដែលយើងផ្តោតនោះ គឺអស់ពីរឿងមួយទៅរឿងមួយ សូម្បីតែគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងមហាសាលនោះក៏គេរិះរកវិធីសាស្រ្តក្នុងការជាន់ពន្លិច។ នៅក្នុងការប្រកួតកីឡា ការបើកស៊ីហ្គេម ប៉ារ៉ាហ្គេមក្តី គឺពួកគាត់តែងតែរកវិធីសាស្រ្តក្នុងការជាន់ពន្លិចតែម្តង ទន្ទឹមនឹងប្រទេសកម្ពុជា កំពុងតែទទួលបាននូវមុខមាត់នៅលើឆាកអន្តរជាតិ និងជាតិផុសផុល គឺគាត់អត់បានចូលរួមសាទរទេ ត្រឡប់ទៅវិញគឺគាត់បានចូលរួមរុញច្រានដល់សកម្មជនរបស់គាត់ ឬគេហៅថាអ្នកគាំទ្ររបស់គាត់ឱ្យមើលមកប្រទេសកម្ពុជានៅក្នុងន័យអវិជ្ជមាន និងខ្មៅកខ្វក់ ទន្ទឹមនឹងដែលយើងដឹងថាវាគឺជាមោទនភាពជាតិ”។

ប្រធានបណ្តុំអង្គការសមាគមស៊ីវិល បានបន្តទៀតថា ៖ រឿងអ្វី គាត់ចេះតែប្រឌិតរឿងអញ្ចឹង យើងចង់វិភាគយ៉ាងខ្លីថា នៅពេលណាដែលគាត់កាន់តែវាយតម្លៃរាជរដ្ឋាភិបាល វាស្មើនឹងជាន់ពន្លិចជាតិខ្លួនឯង និងប្រជាជនកម្ពុជាយើងទាំងមូលខ្មែរយើងទាំងអស់ ដោយសារអ្វីគេធ្វើ ដើម្បីប្រទេសជាតិហើយគាត់ធ្វើដើម្បីមហិច្ឆតារបស់គាត់តែម្នាក់ឯងហ្នឹង។ អ្វីក៏គាត់មិនទទួលស្គាល់ៗ ចូលមកដល់ស៊ីអិលវីគាត់បំផុស ប៉ុន្តែក៏ខ្ញុំចង់រំលេចឱ្យច្រើនបន្តិច សូម្បីតែស៊ីអិលវីក៏ដោយ គម្រោងការណ៍គេគឺឆ្នាំមួយពាន់ប្រាំបួនរយកៅសិបប្រាំបួន គឺក្រោមការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន បើចេះបាត់ទឹកដី បាត់យូរហើយអ្នកណាក៏ដឹងដែរចម្លើយហ្នឹង តែយើងអរគុណគេទៅវិញទេ អរគុណត្រង់យ៉ាងម៉េច បើកុំតែគេដាស់ទេ គឺប្រជាពលរដ្ឋចលនាមហាជន អត់បានងើបមកដល់បច្ចុប្បន្ននេះទេ។

យើងគិតពីចំណុចវិជ្ជមាន អ្នកឯងកាន់តែជាន់ អ្នកឯងកាន់តែមើលងាយជាតិសាសន៍ខ្មែរខ្លួនឯង គឺប្រជាពលរដ្ឋពិតណាស់ នឹងចូលរួមកាន់តែច្រើនដើម្បីឆ្លើយតបគ្រប់សកម្មភាពគ្រប់ទម្រង់ ទៅដល់ក្រុមជ្រុលនិយមជាពិសេសនោះ គឺទណ្ឌិតក្បត់ជាតិបីជំនាន់នោះតែម្តង ដែលយើងត្រូវតែយល់ថា បើលោកកាន់តែបំផុសព័ត៌មានប្រឌិតការពិត គឺមហាជននាំគ្នាកំចាត់ទៅវិញ។ អញ្ចឹងចលនានេះ គឺជាចលនាផុសផុលណាស់ដែលជាមេរៀនមួយថា អ្នកបញ្ឍប់បាន គឺបញ្ឍប់(ទៅ) អ្នកកាន់តែនិយាយច្រើន (អ្នក) កាន់តែបាត់តម្លៃ»។

ជាមួយគ្នានេះ លោក ហេង សំណាង បានសំណូមពរដល់ប្រជាជនខ្មែរ កុំជឿតាមការញុះញង់របស់បុគ្គលមួយចំនួន ដែលតែងតែផ្តល់ព័ត៌មានក្លែងក្លាយ ផ្តល់ព័ត៌មានមិនពិត ឱ្យប្រឆាំងខុសនិន្នាការនយោបាយ នាំឱ្យខូចផលប្រយោជន៍ខ្លួនឯង ក៏ដូចជាសង្គមគ្រួសារដូចជាការរកស៊ីផ្សេងៗ ខាតពេលវេលា។ សម្រាប់លោកផ្ទាល់ វាដូចស៊ាំហើយ សម្រាប់ក្រុមប្រឆាំងមួយចំនួនតូចនេះ ដែលថ្នាក់ដឹកនាំកំពុងតែខិតខំអភិវឌ្ឍន៍ កំពុងតែខិតខំដើម្បីខ្មែរយើងទាំងអស់គ្នា តែសម្រាប់ពួកប្រឆាំងមួយចំនួនតូចនេះដែលគាត់ថា ថ្នាក់ដឹកនាំធ្វើអីក៏ចេះតែខុស ធ្វើអីទៅដើម្បីតែផលប្រយោជន៍គេ លោកមិនគាំទ្រ ជាមួយការប្រឆាំងបែបនេះទេ។

ប្រភពដដែលបានលើកឡើងថា ការពិតទៅថ្នាក់ដឹកនាំ គាត់បានខិតខំអស់ពីលទ្ធភាពដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បីធ្វើព្រែកជីកហ្វូណន នេះមួយឱ្យបានជោគជ័យ ដើម្បីបង្ករបង្កើនសេដ្ឋកិច្ចក៏ដូចជាធ្វើពាណិជ្ចកម្មជាមួយអន្តរជាតិដែរ ។ សូមផ្តាំទៅខាងក្រុមប្រឆាំងជ្រុលនិយមក្រៅប្រទេសមួយចំនួនតូចសូមឱ្យឈប់ប្រឌិតព័ត៌មានក្លែងក្លាយ ព័ត៌មានញុះញង់លក្ខណៈជាន់ឈ្លីប្រទេសខ្មែរខ្លួនឯង ដែលធ្វើឲ្យខ្មែរបាត់បង់នូវកិត្តិយស កេរ្តិ៍ឈ្មោះ ក្នុងនាមជាម្ចាស់ផ្ទះ។ សូមឲ្យឈប់ជាបន្ទាន់ឈប់នូវការញុះញង់ ហើយនិងបំផ្លើសព័ត៌មានទាំងអស់នេះ។ ថ្នាក់ដឹកនាំគាត់ខំណាស់ ខំដើម្បីប្រជាជនខ្មែរនិងប្រទេសជាតិ»។

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        107
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        212
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm