ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសស្លូវេនីបានគាំទ្រកម្ពុជាក្នុងភាពជាប្រធាន និង ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ

2024/08/31 01:44:43 am        183

ប្រទេសស្លូវេនី ៖  ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ់ា ២០២៤ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Wang Shunqing ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសស្លូវេនី ក្នុងគោលបំណងលើកទឹកចិត្តឱ្យប្រទេសចិនចូលរួមអនុសញ្ញាហាមប្រាមមីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅស្ថានទូតចិននាថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៤ ស្ថិតក្នុងទីក្រុង Ljubljana ប្រទេសស្លូវេនី ។ 

ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ប្រទេសចិនសម្រាប់អនុសញ្ញាក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ រួមទាំងការចូលរួមនៅក្នុងកិច្ចប្រជុំពិនិត្យឡើងវិញ និងបោះឆ្នោតគាំទ្រដល់ការអនុវត្តនៃអនុសញ្ញាអូតាវ៉ា ក៏ដូចជាគាំទ្រដល់សកម្មភាពមនុស្សធម៌ក្នុងវិស័យសកម្មភាពមីន។ 

ក្នុងឱកាសនោះ តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ហើយការចូលរួមរបស់មិត្តចិនពិតជាមានសារៈសំខាន់ដើម្បីធ្វើឱ្យប្រទេសកម្ពុជាអាចសម្រេចបាននូវគោលដៅរបស់ខ្លួន។ 

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត លី ធុជ បានអញ្ជើញប្រទេសចិនឱ្យពិចារណាការចូលរួមអនុសញ្ញាអូតាវ៉ា និងចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ដែលកម្ពុជាធ្វើជាម្ចាសផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៅខេត្ត សៀមរាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងនេះ ព្រមទាំងបានទទូចឱ្យប្រទេសចិនបោះឆ្នោតគាំទ្រដល់សេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ ក្នុងកិច្ចប្រជុំពេញអង្គរបស់អង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋ អាមេរិក ក្នុងខែតុលា ឆ្នាំ២០២៤។ 

ជាការឆ្លើយតប ឯកឧត្តម Wang Shunqing ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសស្លូវេនី បានសម្តែងនូវការគាំទ្រ និងថ្លែងអំណរគុណចំពោះការដឹកនាំកម្ពុជា ក្នុងភាពជាប្រធាន និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤។

ឯកឧត្តមអគ្គរដ្ឋទូត បានទទួលស្គាល់ចំពោះសំណើសុំចូលជាសមាជិក ហើយប្តេជ្ញាបញ្ជូនសារទៅរដ្ឋាភិបាលចិនដើម្បីពិចារណា ហើយអគ្គរដ្ឋទូតបានបញ្ជាក់ថា ទោះបីប្រទេសចិនមិនមែនជាសមាជិកនៃអនុសញ្ញា ប៉ុន្តែចិនជាអ្នកសង្កេត ការណ៍ ហើយតែងតែគាំទ្រដល់គោលការណ៍នៃអនុសញ្ញា និងបុព្វហេតុនៃសកម្មភាពមីនសម្រាប់មនុស្សធម៌។ ប្រទេសចិនបានសម្រេចចិត្តមិនចូលរួមអនុសញ្ញានេះនៅឡើយទេ ប៉ុន្តែបានគាំទ្រដល់កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ហើយនឹងបោះឆ្នោតសម្រាប់គាំទ្រសេចក្តីថ្លែងការណ៍នយោបាយនៅទីក្រុងញូវយ៉កនៅឆ្នាំនេះ៕ អត្ថបទ ៖ ភារម្យ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm