មន្ទីរពេទ្យនៅកុងហ្គោ ប្រយុទ្ធនឹងជំងឺអុតស្វា(mpox) ខណៈWHO និយាយថា វ៉ាក់សាំងនឹងទៅដល់ ប៉ុន្មានថ្ងៃខាងមុខនេះ

2024/08/31 04:36:48 pm        189

វេជ្ជបណ្ឌិតនៅទីក្រុង Kinshasa រដ្ឋធានីនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បាន​ព្យាបាល​អ្នក​ជំងឺ​អុតស្វា(mpox)ជាច្រើននាក់ កាលពីថ្ងៃសុក្រ ខណៈមន្ទីរពេទ្យ បានបន្តប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ការ​កើនឡើងនៃករណីជំងឺនេះ។ បុគ្គលិកពេទ្យ មានការប្រុងប្រយ័ត្នខ្ពស់ ចាប់តាំងពី​អង្គការ​សុខភាព​ពិភពលោក បានប្រកាសថា ជំងឺអុតស្វា(mpox) ជាគ្រាអាសន្នសុខ​ភាព​សាធារណៈ​សកល កាលពីដើមខែនេះ។

លោកវេជ្ជបណ្ឌិត Jose Pululu ប្រធានមជ្ឈមណ្ឌលជំងឺអុតស្វា(Mpox) បានរៀប​រាប់​លម្អិត​អំពី​វិធី​សាស្រ្តរបស់ពួកគេក្នុងការគ្រប់គ្រងករណីធ្ងន់ធ្ងរ ហើយលោក បានបញ្ជាក់ពីរបៀប​ដែល​ជំងឺ​អុសស្វា(mpox) អាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរ។

អង្គការសុខភាពពិភពលោក (WHO) បានប្រកាសកាលពីថ្ងៃសុក្រថា វ៉ាក់សាំង​ជំងឺ​អុតស្វា​(mpox) ត្រូវបានគេរំពឹងថានឹងទៅដល់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក្នុងប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងវីរុសបំប្លែងខ្លួនថ្មី។ យោងតាមមន្ត្រីអង្គការសុខភាពពិភពលោក(WHO) លោក ធីម ង្វៀន(Tim Nguyen) បានឱ្យដឹងថា វ៉ាក់សាំងប្រហែល ២៣០.០០០ដូស ត្រៀមរួចរាល់សម្រាប់ចែកចាយ ដែលបានផ្តល់ឲ្យដោយគណៈកម្មការអឺរ៉ុប និងក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់ប្រទេសដាណឺម៉ាក Bavarian Nordic ។ ទោះបីជាមានការជំរុញឱ្យចាក់វ៉ាក់សាំងក៏ដោយ ក៏អ្នកជំងឺមួយចំនួន មានការស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង។

អង្គការសុខភាពពិភពលោក បានរាយការណ៍ករណីសង្ស័យជាង ១៨.០០០ករណី និងអ្នកស្លាប់ចំនួន៦២៩នាក់ នៅក្នុងប្រទេសកុងហ្គោ ក្នុងឆ្នាំនេះ ដោយករណីជាង១៥០ករណីទៀត ត្រូវបានបញ្ជាក់ នៅក្នុងប្រទេសប៊ូរុនឌី។

ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយកាលពីថ្ងៃសុក្រ ថាវ៉ាក់សាំងជំងឺអុតស្វា(mpox) ត្រូវបានកំណត់ថានឹងទៅដល់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោនៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី។

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        18
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        37
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm