គ្រាប់បែករបស់រុស្ស៊ី វាយប្រហារអគារខ្ពស់ក្នុងទីក្រុង Kharkiv របស់អ៊ុយក្រែន សម្លាប់មនុស្ស៧នាក់

2024/08/31 06:12:52 pm        86

អាជ្ញាធរក្នុងតំបន់បាននិយាយថា ការវាយប្រហារដោយគ្រាប់បែកស៊ីបគោលដៅរបស់រុស្ស៊ីទៅលើទីក្រុង Kharkiv ភាគឦសានប្រទេសអ៊ុយក្រែន បានធ្លាក់លើអគារលំនៅឋាន និងសួនកុមារ មួយកន្លែងកាលពីថ្ងៃសុក្រ ដោយបានសម្លាប់មនុស្ស៧នាក់ និងយ៉ាងហោចណាស់៧៧នាក់ រងរបួស។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់។ អភិបាលក្រុង លោក Ihor Terekhov បាននិយាយនៅលើបណ្តាញ Telegram ថា កុមារម្នាក់ ស្លាប់នៅក្នុងសួនកុមារ។

អភិបាលក្រុង និយាយថា ប្លុកផ្ទះល្វែងកម្ពស់១២ជាន់ បានឆាបឆេះបណ្តាលមកពីការវាយប្រហារ ហើយចំនួនអ្នកស្លាប់ដោយសារការវាយប្រហារ បានកើនឡើងដល់៧នាក់ នៅពេលដែលសាកសពស្ត្រីម្នាក់ ត្រូវបានទាញយកចេញពីគំនរបាក់បែក។

អភិបាលតំបន់ លោក Oleh Syniehubov បាននិយាយថា អ្នករងរបួសប្រហែល២០នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ នៅខាងចុងនៃប្លុកផ្ទះល្វែងនៅតែមានផ្សែងខ្មៅហុយចេញ ដោយជាន់ខាងលើនៅមានអណ្តាតភ្លើង។ រថយន្តជាច្រើនគ្រឿងដែលចតនៅខាងក្រៅ ត្រូវបានបំផ្លាញដោយអគ្គិភ័យ។

អង្គភាពសេវាសង្គ្រោះបន្ទាន់ និងអ្នកស្ម័គ្រចិត្តជួយសង្គ្រោះ បានប្រញាប់ប្រញាល់ដឹកអ្នករស់រានមានជីវិតចេញពីអាគារ។ 

អាជ្ញាធរអ៊ុយក្រែន បាននិយាយថា ការវាយប្រហារកាលពីថ្ងៃសុក្រ ពាក់ព័ន្ធនឹងគ្រាប់បែកស៊ីបគោលដៅពីលើអាកាសចំនួន៥គ្រាប់ ដែលបាញ់ចេញពីយន្តហោះនៅក្នុងតំបន់ Belgorod របស់រុស្ស៊ី ដែលត្រូវបានគេស្គាល់ថា «គ្រាប់បែកសំកាំងរេរកគោលដៅ» ដែលបំពាក់ដោយប្រព័ន្ធស្វែងរក នាំពួកវាទៅកាន់គោលដៅ នៃការវាយប្រហារ។

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        5
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        3
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        5

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm