លី​គ​កំពូល​កម្ពុជា​បន្ដ​ការប្រកួត​ជុំ​ទី​២ ចុង​សប្ដាហ៍ ខណៈ​វគ្គ Top-8 សុទ្ធតែ​ក្រុម​ខ្លាំង​ប៉ះ​ខ្លាំង​

2021/09/17 10:14:33 pm        177

​បាល់ទាត់៖ ក្រោយ​បញ្ចប់​ការប្រកួត​ជុំ​ទី​១ កាលពី​ថ្ងៃ​ពុធ​កន្លងទៅ លី​គ​កំពូល​កម្ពុជាពុំ​មានការ​សម្រាក​ដូច​រាល់​ឆ្នាំ​នោះទេដោយ​នឹង​បន្ដ​ការប្រកួត​ជុំ​ទី​២ តែម្ដងនៅ​ថ្ងៃទី​១៨-១៩ ខែកញ្ញា​ចុង​សប្ដាហ៍​នេះជាមួយ​រូបមន្ដ​ថ្មី ពិសេស​បេក្ខភាព ៨​ក្រុម​កំពូល​តារាង ឬ​ក្រុម Top-8 ដែល​ត្រូវ​ជួបគ្នាសុទ្ធតែ​ក្រុម​ខ្លាំងប៉ះ​ខ្លាំង។​

​សម្រាប់​កម្មវិធី​ប្រកួត​នៅ​ថ្ងៃទី​១៨ ខែកញ្ញា​ស្អែក​នេះមាន ៣​គូសុទ្ធតែជា​បេក្ខភាព​ក្រុម Top-8 រួមមាន​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀងត្រូវ​ជួប​ក្រុម​ភ្នំពេញ​ក្រោ​ននា​វេលា​ម៉ោង ៦​ល្ងាចនៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង បន្ទាប់ពី​ក្រុម​ទាំងពីរបាន​ប្រកួត​ស្មើគ្នា ៣-៣ នៅ​ទឹកដី Smart RSN កាលពី​ពាក់កណ្ដាល​ខែកក្កដា​កន្ល​ង​ទៅ។​ ​រីឯ ២​គូប្រកួត​ទៀតនឹង​ចាប់ផ្ដើម​ការប្រកួត​នា​ម៉ោង ៣៖៣០​នាទី​រសៀល​ដំណាលគ្នា រួមមាន​ក្រុម​បឹងកេតត្រូវ​ជួប​សងសឹក​ក្រុម​កំពូល​តារាង​វិសាខា ក្រោយ​រង​បរាជ័យ​ក្នុង​ដី ៥-១ កាលពី​ចុង​សប្ដាហ៍​មុន និង​ក្រុម​ណាហ្គា​វើ​ល​ដ៏ត្រូវ​ជួប​ក្រុម​អង្គ​រថា​យ​ហ្គឺ​រនៅ​កីឡដ្ឋាន​ស្ដា​ត​ចាស់ ខណៈ​ជើង​ទី​១ ណាហ្គា​វើ​ល​ដ៏បាន​យកឈ្នះ​អង្គ​រថា​យ​ហ្គឺ​រក្រៅ​ដី ២-១។​ ​ដោយឡែក​នៅ​ថ្ងៃទី​១៩ ខែកញ្ញា​វិញមាន ២​គូក្នុងនោះ​ក្រុម​កងយោធពល​ខេមរភូមិន្ទនឹង​បើកទ្វារ​កីឡដ្ឋាន​ស្ដា​ត​ចាស់​របស់ខ្លួន ស្វាគមន៍​ក្រុម​គិរីវង់​សុខ​សែន​ជ័យនា​វេលា​ម៉ោង ៣៖៣០​នាទី​រសៀល​។ នេះ​គឺជា​ការប្រកួត​ក្នុង​ដី​លើកដំបូង​របស់​ក្រុម​កងយោធពល​ខេមរភូមិន្ទ ដ្បិត​ជើង​ទី​១ ក្លិប​បានស្នើ​លេង​ក្រៅ​ដី​ទាំងអស់ដើម្បី​ជួសជុល និង​ផ្លាស់ប្ដូរ​ស្មៅ​ថ្មីនៅ​កីឡដ្ឋាន​ស្ដា​ត​ចាស់ដែល​ទើប​រួចរាល់កាលពី​ថ្មីៗ​កន្លងទៅ។​

​ជំនួប​រវាង​ក្រុម​កងយោធពល​ខេមរភូមិន្ទ និង​គិរីវង់ក៏ដូចជា​ការប្រកួត​វគ្គ Top-8 ដើម្បី​ឈានទៅ​ប្រជែង​ជើងឯក​ផងដែរ។ កាលពី​ជើង​ទី​១ ក្រុម​លោក Lee Tae Hoon បាន​យកឈ្នះ​ក្រុម​មាន់គក់​មកពី​ខេត្តតាកែវ​នេះដោយ​លទ្ធផល ១-០។ ចំណែក ១​គូ​ទៀតគឺជា​ការប្រកួត​ដំបូង ក្នុងចំណោម​បេក្ខភាព ៥​ក្រុម​បាត​តារាង ដោយ​ក្រុម​អាស៊ី​អឺរ៉ុបត្រូវ​បើកទ្វារ​ផ្ទះ​ទទួល​ខេត្តព្រៃវែងនា​វេលា​ម៉ោង ៣៖៣០​នាទី​រសៀលនៅ​កីឡដ្ឋាន AEU Sport Park។​ ​សូមបញ្ជាក់ថា ការប្រកួត​ជុំ​ទី​២ គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា​-CNCC និង​ក្លិប​សមាជិក​លី​គ​កំពូល​កម្ពុជាបាន​ឯកភាពគ្នា​សម្រេច​បែងចែក​ការប្រកួត​ជា ២ គឺ​ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាងគេ ៨​ក្រុម ឬ​ក្រុម Top-8 ត្រូវ​បន្ដ​ការប្រកួត ១​ជុំដើម្បី​ប្រជែង​ជើងឯក និង​ក្រុម​មាន​ពិន្ទុ​តិចជាងគេ ៥​ក្រុម​បាត​តារាងត្រូវ​ប្រកួត ១​ជុំ​ដូចគ្នាដើម្បី​ស្វែងរក​ក្រុម​កាត់​ចេញពី​លី​គ​កំពូល​កម្ពុជាឆ្នាំ​២០២២៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm