ការភ័យខ្លាចពីជំងឺឆ្លងតាមទឹក មានកាន់តែខ្លាំងឡើង នៅបង់ក្លាដែស ខណៈទឹកជំនន់ស្រកយឺតៗ

2024/08/31 09:08:58 pm        56

អាជ្ញាធរក្នុងប្រទេសបង់ក្លាដែស កំពុងត្រៀមលក្ខណៈទប់ទល់នឹងការរីករាលដាលនៃជំងឺឆ្លងតាមទឹក និងធ្វើការឥតសម្រាក ដើម្បីផ្ដល់ទឹកបរិភោគដល់ប្រជាជន បន្ទាប់ពីមាននូវគ្រោះទឹកជំនន់ដ៏មហន្តរាយ កាលពីសប្តាហ៍មុន ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៥៤នាក់ ស្លាប់ និងរាប់លាននាក់ទៀត ជាប់នឹងកន្លែងទៅណាមិនរួច។

ក្នុងខណៈពេលដែលទឹកជំនន់ស្រកយឺតៗ មនុស្សជាច្រើននៅតែមិនអាចធ្វើដំណើរទៅណាបាន ហើយត្រូវការជាបន្ទាន់នូវអាហារ ទឹកស្អាត ឱសថ និងសម្លៀកបំពាក់ស្ងួត ជាពិសេសនៅតំបន់ដាច់ស្រយាល ដែលផ្លូវមិនអាចធ្វើដំណើរបាន បានក្លាយជាឧបសគ្គដល់កិច្ចប្រឹងប្រែងជួយសង្គ្រោះ និងផ្ដល់ជំនួយសង្គ្រោះ។

នាយកដ្ឋានឧតុនិយមបង់ក្លាដែស បានឲ្យដឹងថា ស្ថានភាពទឹកជំនន់អាចបន្តមានដដែល ប្រសិនបើភ្លៀងមូសុង នៅតែបន្តធ្លាក់ឥតដាច់ ខណៈដែលកម្រិតទឹកស្រកចុះបន្តិចយឺតៗ។

អាជ្ញាធរបាននិយាយថា មនុស្សប្រហែល ៤៧០.០០០នាក់ បានជ្រកកោននៅក្នុងជម្រកបណ្ដោះអាសន្នចំនួន ៣.៣០០កន្លែង នៅទូទាំងតំបន់ចំនួន១១ ដែលរងគ្រោះដោយទឹកជំនន់ ជាកន្លែងដែលក្រុមគ្រូពេទ្យប្រហែល ៦០០នាក់ កំពុងជួយផ្តល់ការព្យាបាល ដោយមានកងទ័ព កងទ័ពអាកាស កងទ័ពជើងទឹក និងឆ្មាំព្រំដែនជួយក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ។

មន្ត្រីក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ បានព្រមានថា នៅពេលដែលទឹកជំនន់ស្រកចុះ វាមានហានិភ័យពីជំងឺរាតត្បាត ដោយបន្ថែមថា ការផ្ទុះឡើងនូវជំងឺឆ្លងតាមទឹកទំនងជាកើតមាន ប្រសិនបើទឹកស្អាតមិនត្រូវបានផ្តល់ឲ្យបានឆាប់ៗទេនោះ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        7
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        16
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ

2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm