រុស្ស៊ី៖ មនុស្ស ៥ នាក់ស្លាប់ និង ៤៦នាក់ រងរបួស នៅក្នុងការវាយប្រហាររបស់អ៊ុយក្រែន លើក្រុង Belgorod

2024/08/31 10:19:47 pm        87

អភិបាលតំបន់ បានប្រាប់ឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៥នាក់ បានបាត់បង់ជីវិត និង ៤៦នាក់ទៀត បានរងរបួស នៅក្នុងការវាយប្រហាររបស់អ៊ុយក្រែនទៅលើទីក្រុង Belgorod ភាគនិរតីនៃប្រទេសរុស្ស៊ីកាលពីល្ងាចថ្ងៃសុក្រ (ទី៣០ ខែសីហា)។

លោកអភិបាល Vyacheslav Gladkov បាននិយាយថា អ្នករបួស ៣៧នាក់ ក្នុងនោះរួមមានទាំងកុមារ ៧នាក់ផង ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ហើយរូបភាពវីដេអូពីប៉ាណូគ្រប់គ្រងបញ្ជារថយន្ត ដែលត្រូវបានបង្ហោះលើបណ្តាញសង្គម និងអះអាងពីការវាយប្រហារនោះ បានបង្ហាញឲ្យឃើញរថយន្ត ១គ្រឿងទៀតកំពុងត្រូវបានផ្ទុះ ពេលកំពុងធ្វើដំណើរលើផ្លូវ។ មួយវិនាទីក្រោយមក គេឃើញមានការផ្ទុះនៅផ្នែកម្ខាងទៀតនៃផ្លូវនោះ។ យ៉ាងណាក្ដី សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់បានភ្លាមៗនោះឡើយថា តើរូបភាពវីដេអូនេះពិតជាត្រឹមត្រូវមែន ឬយ៉ាងណា។

គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី បាននិយាយនៅលើបណ្តាញ Telegram របស់ខ្លួនថា ខ្លួនបានផ្តួចផ្តើមឲ្យមានការស៊ើបអង្កេតសំណុំរឿងព្រហ្មទណ្ឌ សម្រាប់ការវាយប្រហារលើទីក្រុង Belgorod នេះ។ ជាមួយគ្នានេះ អាជ្ញាធរក៏បានរាយការណ៍ផងដែរថា ស្ត្រីម្នាក់បានរងរបួស នៅថ្ងៃសៅរ៍ (ទី៣១ ខែសីហា) នេះ ក្នុងអំឡុងពេលមានការបាញ់ផ្លោងរបស់អ៊ុយក្រែនទៅកាន់ទីក្រុងព្រំដែន Shebekino ក្នុងតំបន់ Belgorod នេះ។

គួរបញ្ជាក់ថា អ៊ុយក្រែនបានធ្វើការវាយប្រហារជាញឹកញាប់លើទីក្រុង Belgorod និងតំបន់ព្រំដែនរុស្ស៊ីផ្សេងទៀត ក្នុងប៉ុន្មានខែថ្មីៗនេះ។ ទីក្រុងនេះជាទីតាំងស្នូលដ៏សំខាន់នៃការវាយប្រហារ។

ទាំងអ៊ុយក្រែន និងរុស្ស៊ី បានលើកឡើងដូចគ្នាថា ពួកគេមិនមានចេតនាកំណត់គោលដៅលើជនស៊ីវិលនោះឡើយ ក្នុងសង្រ្គាមដែលបានចាប់ផ្តើមឡើងនៅពេលដែលរុស្ស៊ីបានបញ្ជូនទាហានរាប់ពាន់នាក់ចូលទៅកាន់ប្រទេសជិតខាងដែលតូចជាងខ្លួន កាលពីខែកុម្ភៈ ឆ្នាំ២០២២។ ទីក្រុងម៉ូស្គូបានហៅការចូលលុកលុយនេះថា ជា «ប្រតិបត្តិការយោធាពិសេស»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        37
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        107
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm