លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នាំយកសម្ភារនៃយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ផ្ដល់ជូនអង្គការ PSE

2024/09/01 12:16:13 am        1.3 K

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា ក្រោម​ការ​សម្របសម្រួលពី លោកជំទាវ ជា ស៊ីណា ប្រធានក្រុមប្រឹក្សា​សមាគម​កាយប្ញទ្ធិ​នារី​កម្ពុជា​សាខា​រាជ​ធានីភ្នំពេញ នាព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៤ បាននាំយកសម្ភារសិក្សា ព្រម​ទាំង​របស់​របរ​ប្រើប្រាស់ ដែលទទួលបានពីសប្បុរសជន តាមរយៈយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» មកផ្ដល់​ជូន​ដល់​អង្គការស្នាមញញឹមនៃកុមារ (PSE) ដែលមានទីតាំងក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា បានមានប្រសាសន៍ថា ២០ថ្ងៃ នៃយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» គឺបានបញ្ចប់ដោយភាពជោគជ័យ ជាមួយនឹងការទទួលបាននូវសម្ភារយ៉ាងច្រើនពីសប្បុរសជន ដែលបានចូលរួមបរិច្ចាគជាមួយនឹងសមាគមកាយប្ញទ្ធិនារីកម្ពុជា។ លោកជំទាវបន្តថា សម្ភារដែលទទួលបាន មានច្រើនប្រភេទដូចជា សម្លៀកបំពាក់ សម្ភារសិក្សា របស់របរក្មេងលេងជាច្រើន ហើយរាល់សម្ភារដែលទទួលបានពីសប្បុរសជនទាំងអស់ សមាគមនឹងយកទៅបរិច្ចាគបន្តដល់អ្នកខ្វះខាតនៅតាមតំបន់មួយចំនួន ទាំងនៅតាមបណ្ដាអង្គការ និងសហគមន៍ក្រីក្រនានា។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវបណ្ឌិត ក៏បានមានប្រសាសន៍ថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលមានចិត្តសប្បុរសចូលរួមបរិច្ចាគ នូវសម្ភារៈយ៉ាងច្រើនដល់យុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ដើម្បីរួមចំណែកជាមួយសមាគមកាយប្ញទ្ធិនារីកម្ពុជា ក្នុងបេសកកម្ម បំផុសស្មារតីខ្មែរជួយខ្មែរ និងកែច្នៃរបស់របរចាស់ប្រើប្រាស់ឡើងវិញ ព្រមទាំងជួយដល់បរិស្ថានក្នុងការកាត់បន្ថយសំរាម និងកាកសំណល់ផ្សេងៗ។ 

ចាប់តាំងពីមានតួនាទីជាអគ្គស្នងស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា នេះគឺជាលើកទី២ ហើយ ដែលលោកជំទាវបណ្ឌិត បានចុះដល់អង្គការស្នាមញញឹមនៃកុមារផ្ទាល់ ខណៈលើកទី១ លោកជំទាវបណ្ឌិត បានចុះមកដើម្បីផ្សព្វផ្សាយពីបេសកកម្មរបស់សមាគមដែលមានគោលដៅចម្បងក្នុងការពង្រឹងសមត្ថភាព និងភាពក្លាហានរបស់ស្រ្តី និងក្មេងស្រី ហើយលើកទី២ នេះគឺ លោកជំទាវបណ្ឌិត៕ អត្ថបទ៖ ចេន សុភានាថ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        194
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        169
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm