ក្រុមគ្រូពេទ្យឯកទេសមកពីក្រៅប្រទេស កំពុងចូលរួមចំណែកលើកកម្ពស់បញ្ហាសុខភាពនៅកម្ពុជា

2024/09/01 03:36:45 am        218

ភ្នំពេញ ៖ ក្រុមគ្រូពេទ្យឯកទេសជំនាញមកពីក្រៅប្រទេស បានកំពុងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការលើកកម្ពស់បញ្ហាសុខ ភាពជូនប្រជាជន និងក៏ជាការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា តាមរយៈការពិនិត្យ និងពិគ្រោះជំងឺដោយឥតគិតថ្លៃ។

ក្រុមគ្រូពេទ្យឯកទេសផ្នែកកុមារ និងឯកទេសលើផ្នែកវះកាត់ទូទៅ មកពីប្រទេសថៃ ដែលរៀបចំដោយ CMS នៅថ្ងៃទី ៣១ ខែ សីហា ឆ្នាំ២០២៤ នេះ បានចូលរួមពិគ្រោះយោបល់លើបញ្ហាសុខភាពជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ ពាក់ព័ន្ធជំងឺលើកុមារដូចជា ពិនិត្យ និងពិគ្រោះ ជំងឺទឹកនោមផ្អែមលើកុមារ បញ្ហាធាត់លើសទម្ងន់ ការរីកលូតលាស់យឺត និងការមករដូវមិនទៀតជាដើម។ ចំណែក ឯកទេសលើផ្នែកវះកាត់ទូទៅ, ពិនិត្យ និងពិគ្រោះលើជំងឺសាច់ដុំ មហារីកថ្លើម មហារីកពោះវៀនធំ បញ្ហាថង់ទឹកប្រម៉ាត់ មហារីកលំពែង សាច់ដុំ វះកាត់ក្រពះ ឬការសម្រកទម្ងន់ជាដើម ដែលនេះគឺជាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់បញ្ហាសុខ ភាពជូនប្រជាជនកម្ពុជា និងក៏ជាការចែករំលែកចំណេះដឹង ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាបានដឹងនូវបញ្ហាសុខភាពរបស់ពួកគាត់។

ប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព បានថ្លែងនូវការដឹងគុណចចំពោះ CMS និងក្រុមវេជ្ជបណ្ឌិតជំនាញ ដែលបានចំណាយ ពេលវេលាដ៏មានតម្លៃ ពិនិត្យ និងគ្រោះយោបល់ លើបញ្ហាសុខភាពរបស់ពួកគាត់ដោយឥតគិតថ្លៃ ដែលនេះគឺជាការចូលរួមចំណែក ដ៏សំខាន់ចំពោះបញ្ហសុខភាពរបស់ពួកគាត់ ដែលប្រជាពលរដ្ឋកម្ពុជាដែលកំពុងជួបប្រទះ ។ ប្រជាពលរដ្ឋទាំងនោះ ក៏បានថ្លែង អំណអគុណ និងសូមឱ្យ CMS រៀបចំនេះជាបន្តបន្ទាប់ទៀត ដើម្បីជួយប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព ទទួលបានការពិគ្រោះ យោបល់ ដើម្បីទៅព្យាបាលទាន់ពេលវេលា។ នេះជាការ ចូលចំណែកលើកកម្ពស់បញ្ហាសុខភាពដ៏សំខាន់ និងក៏ជាការលើកកម្ពស់ដល់ ជីវភាពរស់របស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។

សូមបញ្ជាក់ថា នេះគឺជាលើកទឹក៣ហើយ ដែល CMS បានអញ្ជើញវេជ្ជបណ្ឌិតឯកទេសមកពីប្រទេស ធ្វើបទបង្ហាញនូវបច្ចេកវិទ្យានៃការ ព្យាបាលថ្មីៗ ក៏ដូចជាកម្មវិធីពិគ្រោះយោបល់លើបញ្ហាសុខភាព ដោយឥតគិតថ្លៃជូនប្រជាជនកម្ពុជា។ ជុំវិញបញ្ហានេះដែរ កន្លងមកនេះ, កម្ពុជាក៏បានរៀបចំ និងមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាច្រើន បានចូលរួមពិគ្រោះ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ស្ទើរគ្រប់ តំបន់នៅទូទាំង ប្រទេស ជាក់ស្តែងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA និងគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលតែងតែចុះព្យាបាល ជូនប្រជាពលរដ្ឋជាប្រចាំ។ ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តី ស្រឡាញ់បងប្អូនប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណា មួយឡើយ សំដៅធ្វើយ៉ាងចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ តាមរយៈការផ្ដល់ សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        83
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        77
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm